កាលពីព្រេងនាយ មានឈ្មួញមូស្លីមម្នាក់ប្រកបដោយមុខរបររលូនរលៃ មានភរិយាប្រពៃនិងកូនៗបីនាក់។ គាត់ជាមនុស្សសម្បូរទ្រព្យសម្បត្តិស្តុកស្តម្ភ តែឧស្សាហ៍ព្យាយាមណាស់ តែងចេញជួញប្រែឆ្ងាយៗពីផ្ទះទៅកាន់នគរនានាជាច្រើនមិនថា ព័រទុហ្គាល់ចិន ឬឥណ្ឌា។ ថ្ងៃមួយពេលបានជិះសេះវិលមកទីក្រុងវិញ ក៏សម្រេចចិត្តចូលឈប់សម្រាកមួយស្របក់ក្រោមដើមឈើធំត្រឈៃមួយ។ ដោយហត់នឿយឃ្លានខ្សោះ គាត់ក៏លូកចូលបង្វេចរាវរកអាហារក្រៀម ផ្លែដំណាប់ស្ងួត ទទួលទាន។ កម្មមួយបានមកដល់ គឺពេលដែលឈ្មួញច្រត់ដៃចំដុំមួយមុតឈឺក៏ខឹង លើកវាគ្រវែងចោលចេញទំហឹងចិត្តឱ្យឆ្ងាយចាកចោលថាន។ មិនបានអីផង ស្រាប់តែពេលនោះទេពារក្សមួយបានផុសចេញមកពីគល់ប្រឹក្សា។ ទេពារក្សមាឌធំនេះ មានប្រថាប់ដាវមួយនឹងដៃ ដើរមកជិតនាយឈ្មួញដែលភ័យញ័រញាក់សម្លុតថែមថា៖ “ឯង! ក្រោកឈរឡើង អាលនឹងអញកាត់ក្បាលឯង ព្រះឯងបានសំលាប់កូនអញ!”។ នាយឈ្មួញកើតចម្ងល់នឹងសេចក្តីមរណានេះ…
4 min read
មានរឿងតំណាលថា មានស្តេចមួយអង្គ ដែលត្រូវមហេសីផិតក្បត់ជាមួយទាសករស្បែកខ្មៅ ទ្រង់កើតចិត្តពិរោធពន់ពេក្ ក៏បញ្ជាសម្លាប់មហេសី និងតមកទ្រង់មិនព្រមអភិសេកនារីណាទាំងអស់។ កុលស្ត្រីណាក្តី ត្រូវតែចូលមកវាំងបម្រើស្តេចជាបន្តបន្ទាប់ និងត្រូវបានសម្លាប់ចោលនៅព្រឹកបន្ទាប់។ ការនេះនឹងជួយសម្រាលការឈឺចាប់ទ្រង់ ព្រមទាំងជួយទ្រង់ឱ្យលះចោលសេចក្តីស្នេហាចិត្តទន់ទៀត។ ដោយស្តេចនៅតែបន្តចេញបញ្ជាឱ្យលោកមន្ត្រីជំនិត នាំស្រីក្រមុំមកអោយជានិច្ចនោះ មន្ត្រីឧបរាជបានដើររកគ្រប់ច្រកល្ហក និងលែងរកក្រមុំអម្បូរខ្ពស់មកថ្វាយបាន។ ដូច្នេះហើយល្ងាចមួយ ដែលគាត់ក៏ត្រលប់ទៅផ្ទះវិញដោយសេចក្តីទុក្ខព្រួយ ខ្លាចស្តេចយកទៅប្រហារជីវិតកូនស្រីច្បងឈ្មោះ ឆ្ឆេរ៉ាហ្សាតក៏បានសង្កេតឃើញថា លោកពុកមានទុក្ខធំមុខស្លក់ខ្មៅ។ កូនស្រីច្បងនេះ ធ្លាប់បានអានសៀវភៅ កំនត់ត្រាប្រវត្តិសាស្រ្ត និងរឿងរ៉ាវនៃស្តេចមុនៗ រឿងនិទាន រឿងក្តី និងរឿងរ៉ាវផ្សេងៗដែលកន្លងទៅ…
4 min read
ព្រះខ័នដោតជាប់ថ្ម ឬស្តេចArthur មានចំណងជើងដើម The Sword in the Stone: a King Arthur~ជាបែបសិល្ប៍សាស្ត្ររឿងព្រេងដ៏ល្បីមួយក្នុងចំណោមខ្សែរឿងនិទានអំពីដាវរបស់អង់គ្លេសបុរាណ។ រឿងព្រេងនិទានសម្រាប់កុមារមួយនេះធ្លាប់ត្រូវបានផលិតជាភាពយន្តជាបន្តបន្ទាប់នឹងជោគជ័យយ៉ាងខ្លាំងផងដែរ។ តាំងពីយូរយារណាស់មកហើយ នៅចក្រភពអង់គ្លេស មានស្តេចដែលមានប្រាជ្ញានិងពេញប្រៀបដោយយុត្តិធម៌គ្រប់គ្រងទឹកដីយ៉ាងល្បីរន្ទឺជាមួយព្រះនាមថា ស្តេចអ៊ូធើរ King Arthur ។ នោះជារជ្ជកាលមួយដែលគេអះអាងថា ជាយុគសម័យយ៉ាងពិសិដ្ឋ រាស្រ្តបានរស់នៅសុខសានត្រាន្ត។ ថ្ងៃមួយ ស្តេចអ៊ូធើរ បានជួបមេធ្មប់ល្បីម្នាក់ឈ្មោះ Merlin មេលីនដើម្បីធ្វើពិធី មើលអនាគតនៃអង្គរាជបុត្រា…
4 min read
កាលពីព្រេងនាយ មានបុរសពោះម៉ាយអ្នកមានស្តុកស្តម្ភម្នាក់ រស់នៅជាមួយកូនស្រីទាំងបីរបស់គាត់។ កូនស្រីច្បងទាំងពីរនាក់មានចរិតទំនើងចូលចិត្តចំអកចំ អន់ឱ្យអ្នកណាដែលមិនមានលទ្ធភាពស្លៀកពាក់បានស្អាតៗដូចពួកគេ។ ដោយសារឳពុកជាអ្នកជំនួញមានលុយកាក់ច្រើន និងស្រលាញ់ទំយើរកូនដោយគិតថាកូនៗកម្សត់កំព្រាគ្មានម្តាយថែទាំ ពួកគេបានក្លាយជាមនុស្សឱ្យតម្លៃលើសម្ភារៈនិងនិយមតែនឹងការចំណាយទិញសំលៀកបំពាក់ អល្លង្ការ មួកស្អាតៗនានា មិនគិតសន្សំសំចៃអ្វីឡើយ។ លើកលែងតែកូនស្រីពៅឈ្មោះ Beauty ជានារីជំទង់ស្ងប់ស្ងាត់ ចូលចិត្តអានច្រើននិងពិចារណាអំពីដំណើរទំនងនានាលើពិភពលោកបង្កប់បានជាចំណេះដឹងនិងឬកពារយ៉ាងប្រសើរ។ ទោះបីជាយ៉ាងណានាងតែងត្រូវបានរិះគន់ដោយបងៗថា៖ “ គ្មាននរណាចង់បានឯងទៅជាកូនក្រមុំរបស់គេទេ! ឯងនឹងនៅចាំទូសៀវភៅនិងបន្ទប់ចង្ក្រានរបស់ឯង ពេញមួយជីវិតនេះទៅចុះ” ពួកគេសើចទៀតថា “ មើលសក់ មើលទៅរបៀបតុងតែងរបស់ឯង មិនខុសអ្វីគឺដូចជាក្មេងស្រីអ្នកបំរើ!” Beauty មិនដឹងពីមូលហេតុដែលបងៗតែងនិយាយរករឿងនាងទេ ប៉ុន្តែនាងក៏មិនបាននិយាយតបតអ្វីដែរ។…
4 min read
កាលពីព្រេងនាយមានក្មេងស្រីម្នាក់ ឈ្មោះ Goldilocks ហ្គោលឌីឡក់ រស់នៅក្នុងផ្ទះមួយក្បែរជាយព្រៃ។ នាងមានសក់រួញអង្កាញ់ពណ៌មានរវៃរវាសេពាសពេញខ្នងនិងស្មា របស់នាង។ នៅព្រឹកមួយ Goldilocks ចេញទៅដើរលេងដូចសព្វមួយដងក្នុងភូមិ។ មិនយូរទេ នាងបានជួបបក្សីដ៏ស្រស់ស្អាតមួយក្បាលហើយក៏សម្រេចថាដើរតាមបក្សីនោះចូលទៅក្នុងព្រៃ។ វាជាកន្លែងដែលម្តាយរបស់នាង តែងតែហាមប្រាម។ គាត់ធ្លាប់បាននិយាយជាច្រើនដងថា ក្មេងៗមិនត្រូវទៅក្នុងព្រៃនោះឡើយ ប៉ុន្តែ Goldilocks បានភ្លេចបណ្តាំម្តាយសូន្យទៅហើយ នាងតែពីបន្តតាមសត្វស្លាបមិនគិតពីរឿងផ្សេងនោះទេ។ នាងចូលទៅកាន់តែជ្រៅឡើងៗ ប៉ុន្តែតើបក្សីក៏បាត់ដាន។ តើសត្វស្លាបដ៏ស្អាតនោះពេលនេះនៅឯណា? Goldilocks ចាប់ផ្តើមរត់ហត់គឃូសរកមើលជុំវិញ។ ទីបំផុត ដល់ពេលដែលនាងដឹងថា នាងវង្វេងផ្លូវហើយ។…
4 min read
និទាននេះត្រូវបានកែសម្រួលពីដំណើរផ្សងព្រេងរបស់ភីណូឆីយ៉ូ (១៨៨៣) ដោយអ្នកនិពន្ធ ជនជាតិអ៊ីតាលី ឈ្មោះខាឡូ ខូឡូឌីដែលជាដំណើររឿងនិទានអំពីក្មេងប្រុសធ្វើឡើងពីឈើម្នាក់។ តាំងពីយូរយារណាស់មកហើយនៅប្រទេសអ៊ីតាលី មានបុរសជាងឈើចាស់ ឈ្មោះ Geppetto ។ ធីក-ធីក-ធីខេក! ធីក-ធីក-ធីខេក! ជាសូរនៃនាឡិកាឈើទាំងអស់នៅក្នុងហាងរបស់គាត់។ នៅពេលគាត់ធ្វើការ Geppetto មានអារម្មណ៍សប្បាយចិត្ត។ ប៉ុន្តែនៅពេលដែលគាត់សម្រាកឯកោ អារម្មណ៍ដ៏ក្រៀមក្រំមួយបានកើតឡើង “ អា!” គាត់គិត “ ពេញមួយជីវិតរបស់ខ្ញុំហើយគ្មានកូនណាដែលត្រូវហៅខ្ញុំពុកទេ!” ដូច្នេះថ្ងៃមួយ Geppetto បានឆ្លាក់រូបអាយ៉ងពីឈើ ជារាងក្មេងប្រុស។…
4 min read