រឿង Pinocchio

Posted by:

|

On:

|

និទាន​នេះត្រូវបានកែសម្រួលពីដំណើរផ្សងព្រេងរបស់ភីណូឆីយ៉ូ (១៨៨៣) ដោយអ្នកនិពន្ធ ជនជាតិអ៊ីតាលី ឈ្មោះខាឡូ ខូឡូឌីដែលជាដំណើររឿងនិទាន​អំពី​ក្មេងប្រុសធ្វើឡើងពីឈើម្នាក់។

តាំងពីយូរយារណាស់មកហើយនៅប្រទេសអ៊ីតាលី មាន​បុរសជាងឈើចាស់ ឈ្មោះ Geppetto ។

ធីក-ធីក-ធីខេក! ធីក-ធីក-ធីខេក! ជាសូរនៃ​នាឡិកាឈើទាំងអស់នៅក្នុងហាងរបស់គាត់។

នៅពេលគាត់ធ្វើការ Geppetto មានអារម្មណ៍សប្បាយចិត្ត។ ប៉ុន្តែនៅពេលដែលគាត់សម្រាកឯកោ អារម្មណ៍ដ៏ក្រៀមក្រំមួយបានកើតឡើង

 “ អា!” គាត់គិត “ ពេញមួយជីវិតរបស់ខ្ញុំហើយគ្មានកូនណាដែលត្រូវហៅខ្ញុំពុកទេ!”

ដូច្នេះថ្ងៃមួយ Geppetto បានឆ្លាក់រូបអាយ៉ងពីឈើ ជារាងក្មេងប្រុស។

គាត់រំភើបណាស់ពេលច្នៃបង្កើតដៃនិងជើងរបស់អាយ៉ងដើម្បីឱ្យអាចធ្វើចលនាបាន។ រួចសព្វ គាត់ក៏បានកាត់និងដេរសំលៀកបំពាក់ដ៏ស្រស់ស្អាតមួយសម្រាប់​ពាក់ចូល ដូចជានេះ​ជាក្មេងប្រុសពិតៗ។ Geppetto បាននិយាយនឹង​ក្មេងឈើថា “ កូនខ្ញុំនេះ មានឈ្មោះPinocchio ។

 នៅយប់នោះលោក Geppetto បានយកPinocchio មកផ្ទះ​ហើយ​គេងលើគ្រែជាមួយ។

ពីខាងក្រៅបង្អួចផ្កាយធំមួយភ្លឺចែងចាំងឡើង។ លោក​Geppetto មើលទៅផ្កាយភ្លឹបភ្លែតៗហើយនិយាយតែឯងថា ឱផ្កាយដ៏ភ្លឺ! ប្រសិនបើខ្ញុំអាចសំរេចបំណងមួយមែន សូមឱ្យPinocchio នេះ​ក្លាយជាក្មេងប្រុសពិតប្រាកដម្នាក់សម្រាប់ជីវិត​ ខ្ញុំ” ។

ទោះទន្ទេញ​បែបនេះ ប៉ុន្តែជាការពិត គាត់ដឹងថា មិនអាចទៅរួចទេ។

នៅយប់ដដែលនោះ ផ្កាយដ៏ធំដដែលបានលោតចូលមកក្នុងបន្ទប់របស់ Geppetto ដោយ​មិនយូរទេ បានប្រែខ្លួនទៅជាទេពអប្សរពណ៌ខៀវ!

អូយ​ហើយ​ទេពអប្សរពណ៌ខៀវបានហោះទៅលើគ្រែ។

ទេពអប្សរបាននិយាយយ៉ាងពិរោះដូច្នេះថា៖

“ អាយ៉ងឈើតូចអើយ!​យើង​ពរឱ្យអ្នក នៅពេលព្រឹកនឹងអាចដើរនិងនិយាយដូចក្មេងប្រុសពិត” ។

ថាប់ នាងបានប៉ះអាយ៉ងឈើមួយដងដំបងសិល៍របស់នាងហើយនិយាយថែម៖

 “ ហើយប្រសិនបើថ្ងៃណាមួយ អ្នកអាចបញ្ជាក់ថា អ្នកជាក្មេងដែលមានភាព​ក្លាហាននិងស្មោះត្រង់ អ្នកអាចក្លាយជាក្មេងប្រុសពិតរៀងរហូតទៅ” ។

ភ្នែករបស់ភីណូឆីយ៉ូ Pinocchioបានបើកខ្វាកក្រោមឥទ្ធិពលនៃពរជ័យមួយនេះ។ Pinocchio គេញញឹម​ដាក់ទេព្តា ហើយទេពអប្សរខៀវបានញញឹម​តប រួចទើបនាង​និយាយបន្ថែមថា៖

“ រឿងមួយទៀត”

 ភ្លាមៗនោះ មនុស្ស​តូចទៀតបានបង្ហាញខ្លួន។ គាត់ស្លៀកពាក់ស្អាតហើយអាចនិយាយបានផង។ ទេពអប្សរខៀវបាននិយាយថា គាត់នេះ នឹងនៅជាមួយអ្នកដើម្បីជួយ អ្នកធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃ។

 ហើយជាមួយនោះ ទេពអប្សរខៀវបានរសាត់បាត់ទៅតាម​ផ្លូវចេញពីបង្អួចហោះឡើងទៅលើមេឃ កណ្តាល​ពេលយប់ស្ងាត់។

នៅពេល Geppetto ភ្ញាក់ពីដំណេកនៅព្រឹកបន្ទាប់គាត់បាន ទៅរកកូនឈើនិង​ប៉ង​ថា យក ចេញពីគ្រែដើរសួន​បេះអ្វីៗនឹងគ្នា ប៉ុន្តែគ្រែទទេ!

“ ខ្ញុំនៅទីនេះពុក!” Pinocchio និយាយពីម្ខាងទៀតនៃបន្ទប់។

Geppetto បានវិលជុំវិញដោយបារម្ភ។

“ អ្វី? អ្នក​អាច​និយាយ​បាន?”

“ បាទ! ខ្ញុំជាភីណូឆីយ៉ូជាកូនប្រុសរបស់អ្នក!”

“ តើនេះអាចកើតឡើងដោយ​យ៉ាងម៉េចទៅ?”

Geppetto និយាយទាំងតក់ស្លុត ។

វាជាការពិតណា៎ពុក

បន្ទាប់ពីអំណរហួសប្រមាណ និងសំរួលខ្លួន​រួចមក គាត់បាននិយាយ៖

«ប៉ុន្តែអ្នកណាខ្វល់?យើងមានកូនមួយហើយ!»

 គាត់បានប្រញាប់ប្រញាល់លើកពរកូនឈើ​មកទុកក្នុងដៃរបស់គាត់ដោយលួងលោម៖

 “ ភីណុចឈីយ៉ូកូនប្រុសខ្ញុំ!” គាត់បាននិយាយជាមួយសព្ទសំឡេង​ពេញដោយ​សុភមង្គលដ៏អស្ចារ្យ។

គ្រប់គ្នា​តែងឃើញបុរសជាងឈើ មានសុភមង្គលជាខ្លាំងពីរនាក់នឹង​កូនប្រុស​របស់គាត់។ មកដល់ថ្ងៃមួយ Pinocchio បាននិយាយថា៖

“ ខ្ញុំចង់ទៅសាលារៀនដូចក្មេងប្រុសដទៃទៀតដែរ” ។

ឪឮចប់កាលណា លោក​Geppetto បាននិយាយតបថា៖

“ ពិតណាស់! ប៉ុន្តែ ព្រះអើយ ពុកគ្មានលុយទិញសៀវភៅសិក្សាទេ!ព្រះ​ឱ្យមធ្យោបាយមកខ្ញុំផង!»

ល្ងា​ចនោះ ជាងឈើ Geppetto បានត្រលប់មកផ្ទះវិញជាមួយសៀវភៅសិក្សា។ គាត់បាននិយាយប្រាប់កូនដោយមោទនភាព​ថា៖

“ ឥឡូវនេះអ្នកអាចទៅសាលារៀនបាន” ។

“ តែប៉ា! តើអាវរងា​ដ៏កក់ក្តៅរបស់អ្នកនៅឯណា?”

ដោយគ្រវីដៃរបស់គាត់ Geppetto បាននិយាយថា៖

“ មិនចាំបាច់ព្រួយបារម្ភអំពីរឿងនោះទេ។ អ្វីដែលសំខាន់គឺអ្នកនឹងទៅសាលារៀននៅថ្ងៃស្អែក!”

ជាងឈើ គាត់មិនចង់ឱ្យភីណុចឈីយ៉ូដឹងថាគាត់បានដោះអាវកក់ក្ដៅរបស់គាត់ទៅលក់ចោល ដើម្បីទិញសៀវភៅសិក្សានោះឡើយ។

នៅព្រឹកបន្ទាប់ Pinocchio បានជំរាបលា ពុក​Geppettoទៅកាន់សាលា​ ។

គាត់បានដើរយ៉ាងរហ័ស និងមានបញ្ញារកឃើញ​ផ្លូវកាត់រំលងឆាប់ដល់ជាងក្មេងដទៃ ។ តាមផ្លូវទៅសាលារៀនកូនមនុស្ស​តូចកំដរគាត់ទៅ ហើយ​ បានជិះលើស្មារបស់គាត់ដោយរីករាយផងដែរ។

កញ្ជ្រោងនិងឆ្មាបានបង្ហាញខ្លួនរារាំង Pinocchioដោយសួរថា៖

“ ហើយតើ Pinocchio ឯងដើរទៅណានេះ?”

“ ខ្ញុំនឹងទៅសាលារៀន!” Pinocchio ញញឹម​រីករាយ​ផងពេលឆ្លើយ ។

“ ទេ! នៅថ្ងៃដ៏មានអាកាស​ល្អបែបនេះ? ទៅរៀនធ្វើអី” កញ្ច្រោងល្បិចដាក់ដោយការនិយាយបំភ្លៃ​។

 “ វាមិនល្អឯណា​ដែលយកខ្លួន​ទៅជាប់ឃុំនៅក្នុងសាលា! Pinocchio អ្នកគួរតែមកជាមួយយើងដើម្បីចូលរួមលេងសប្បាយ”ឆ្មាបន្ថែម​ដោយ​បានដាក់ដៃពាក់បបួល​នៅជុំវិញស្មារបស់ភីណូឆីយ៉ូ។

 “ អ្វីក៏ដោយ Pinocchioឯងសុទ្ធតែ អាចរៀនបាននៅឯការលេងកម្សាន្ត មិនបាច់ទៅសាលាទេ”

“ ពិតឬ?” Pinocchio ក្រឡង់ៗភ្នែកស្តាប់ដោយផ្អើល​ ។

«មែនណា៎!»

តែកូនមនុស្ស​បានឱន​មកខ្សឹបនិយាយថា៖

“ ភីណុកឈីយ៉ូ!អ្នកជាក្មេងល្អ​ពួកគេ​មិនល្អទេ កុំជឿ កុំស្តាប់”

ឮហើយ​ កញ្ជ្រោងបានខឹងនឹង​លើកមួយមកគ្របដណ្តប់ពីលើមនុស្ស​តូចឈឹងតែមនុស្ស​តូចនៅតែ​បានព្យាយាមស្រែករំឮកថា៖

“ ភីណុចឈីអូកុំស្តាប់កញ្ជ្រោង!”

តែ Pinocchioមិនខ្វល់ គេវក់ជាមួយមិត្តឆ្មា​និងកញ្ច្រោង។

“យល់ព្រម!” Pinocchio ។ “តោះទៅដើរលេង!” ហើយពួកគេបានទៅទាំងអស់គ្នា​។

ពួកគេមកដល់ក្លឹប ឃើញបញ្ឈរលក់សំបុត្រ។ ដោយមើលទៅហាក់ក្រៀមក្រំ Pinocchio  និយាយទៅកាន់កញ្ជ្រោង​និងឆ្មាថា“ ខ្ញុំមិនមានលុយទិញសំបុត្រទេ” ។

បុរសម្នាក់កំពុងលក់របស់ចាស់ៗ នៅលើតុក្បែរខ្លោងទ្វារ។

 គាត់បានស្រែកថា“ សួស្តី Pinocchio! បើឯង​ចង់បានសំបុត្រលេង ឯងលក់សៀវភៅសិក្សាថ្មី មកខ្ញុំ! អ្នកអាចរកប្រាក់សម្រាប់សំបុត្រហើយ”

Pinocchio ញញឹម គាត់បានលក់សៀវភៅសិក្សារបស់គាត់យក​លក់សំបុត្រចូល។

“ ទេ ភីណូឆីយ៉ូឈប់សិន!” មនុស្ស​តូច​ចំ​ចេញពីក្រោមមួកមកតឿន​ ប៉ុន្តែភីណុចឈីយ៉ូកញ្ជ្រោងនិងឆ្មាមិនបានខ្វល់ទេ គាត់ទេ។ ពួកគេបានចូលដល់ខាងក្នុងរោងល្ខោនមួយ​រួចទៅហើយ។

នៅលើឆាកគឺជាការសម្តែងអាយ៉ងអមដោយភ្លេងនិង​ភ្លើងរំភើបពង្វក់ Pinocchioភ្លេចអ្វីៗគ្រប់យ៉ាង។

“ខ្ញុំក៏ជាអាយ៉ងដែរ!»

Pinocchio គាត់បានលោតវឹបទៅលើឆាកហើយចាប់ផ្តើមរាំជាមួយអាយ៉ងផ្សេងទៀត។

“ មើលទៅអាយ៉ងថ្មីនេះ!” គ្រប់គ្នាផ្អើលឡើង គេ​និយាយទៀតថា“ វាគ្មានខ្សែទេ!តែរាំបានល្អ”

“ គ្មានខ្សែមែនទេ?” អ្នកផ្សេងៗទៀតចាប់អារម្មណ៍​ទះដៃ “ អស្ចារ្យ!”

មនុស្សគ្រប់គ្នាសើចនិងផ្តើម​បោះកាក់នៅលើឆាក។

បុរសម្ចាស់ល្ខោន រត់ចេញមកទទួលយករង្វាន់ដោយអំណរ​ ។

 “ អញ្ចឹងឥឡូវនេះ!” គាត់គិតដោយ​ត្រដុសចង្កា “ អាយ៉ងនេះគ្មានខ្សែនឹងធ្វើឱ្យខ្ញុំក្លាយជាអ្នកមាន!”

រឿងបន្ទាប់ដែលភីណុចឈីយ៉ូដឹង គឺគាត់ត្រូវបានគេយកទៅឃុំទុក​ក្នុងទ្រុងបក្សី។ មួយសន្ទុះក្រោយមកទ្វារត្រូវបានបិទ។

“ ហេ, ដោះលែងខ្ញុំចេញ!”

 គ្មានអ្នកណា​ខ្វល់ទេ។ មនុស្ស​តូចរបស់ទេពអប្សរ​បានរត់ចូលទៅក្នុងទ្រុងនេះជាមួយដោយព្យាយាមរកវិធីដោះសោឱ្យ Pinocchio  ប៉ុន្តែគាត់មិនអាចដោះស្រាយបាន។

“ខ្ញុំ​គិត​លែង​ឃើញ​ហើយ!នឹកពុកណាស់ គាត់រកយើងមិនឃើញទេ” Pinocchioផ្តើមយំយែក ។ “តើរឿងនេះកើតឡើងយ៉ាងដូចម្តេចចំពោះខ្ញុំ?” គេគិត​ទាំងសោកស្តាយ​។

ភ្លាមៗមួយរំពេច! មានទេពអប្សរពណ៌ខៀវមួយលេចឡើង។

“ សូមជួយផង!” Pinocchio បាននិយាយអង្វរករនាង ។

 “តើ​អ្នក​អាច​ជួយ​ខ្ញុំ​បាន​ទេ?”

ទេពអប្សរខៀវបាននិយាយថា“ ប្រាប់ខ្ញុំពីមូលហេតុដំបូង!តើអ្នកចូលក្នុងទ្រុងបាន​ដោយរបៀបណា?”

មនុស្ស​តូច​ចង់និយាយ ប្រាប់នាងពីគ្រប់អ្វីៗដែលបានកើតឡើងពិតតែ​ Pinocchio ចង់កុហក​។

«ខ្ញុំត្រូវបានគេប្លន់និងចាប់មក”

“តើ​ពិតទេ?” ទេពអប្សរខៀវផ្ទាន់ដោយមានទឹកមុខដឹងរឿង។

 ច្រមុះរបស់ Pinocchio ចាប់ផ្តើមលូតវែងចេញ​ឡើង។

“ បាទប្លន់និងចាប់មក​មែន​” Pinocchio បាននិយាយដដែលទៀត។

នាង​នៅស្ងៀម​ធ្វើសង្ស័យ​ Pinocchioបន្ថែម៖

 “ ដោយបុរសពីរនាក់ បាទ ទេបួននាក់!”

ច្រមុះបានកើនឡើងប្រវែង​កាន់តែស្រួច។

“ ពួកគេបានយកសៀវភៅរបស់ខ្ញុំ។ ពួកគេបាននាំខ្ញុំមកទីនេះ។ ហើយពួកគេបានបោះខ្ញុំចូលក្នុងទ្រុងនេះ!”

ច្រមុះរបស់ Pinocchio លូតដុះវែងជាងមុនរហូតដល់ Pinocchio លែង​អាចមើលឃើញអ្វីនៅចំពោះមុខបានក្រៅពីបាំងភ្នែក​ដោយ​ច្រមុះធំមួយប៉ុណ្ណោះ។

“ ហេតុអ្វីបានជាច្រមុះខ្ញុំធំដូច្នេះ?” Pinocchio បានស្រែក។

ទេពអប្សរខៀវតបឡើង​នៅក្នុងសំលេងតឹងរ៉ឹង៖

 “ អ្នកត្រូវតែដឹងថា ការពិតគឺជាអ្វីដេលបានកើតឡើង​ មិនមែន​ប្រឌិតទេ! ច្រមុះវែងព្រោះ

អ្នកកុហក!»

Pinocchio បានឈ្ងោកមុខ​សារភាព​ថា៖

“ ខ្ញុំមកទីនេះជាមួយកញ្ជ្រោង​និងឆ្មា លក់សៀវភៅ​ចោល”

ច្រមុះបានដកថយមក ខ្លី។

“ ខ្ញុំត្រូវលក់សៀវភៅរបស់ខ្ញុំ ដើម្បីទទួលបានសំបុត្រចូល”

«ចាំបាច់ទេ ធ្វើបែបនោះ»

Pinocchio បាននិយាយតវ៉ា៖

«ចាំបាច់​ព្រោះសម្រេចចិត្តលក់សៀវភៅរបស់ខ្ញុំនេះក៏ដើម្បីទទួលបានសំបុត្រ” ។

ច្រមុះថយទៀត។

 “ បន្ទាប់មក គេក៏​ចាប់​ដាក់ខ្ញុំនៅក្នុងទ្រុងនេះ” ។

ច្រមុះបានត្រលប់មកធម្មតាវិញហើយ។

ទេពអប្សរខៀវនិយាយថា៖

“ក្មេងមិនកុហក! អ្នក ធ្វើបានល្អដែលសារភាពកំហុស​ ឥឡូវនេះខ្ញុំនឹងនាំ Pinocchio ចេញពីទីនេះ”

ដោយអំណាច​នៃដំបងរបស់នាង ភីណុកឈីយ៉ូបានចេញពីទ្រុង។

“ នេះគឺជាសៀវភៅរបស់អ្នក” ហើយ Pinocchio បានកាន់សៀវភៅសាលាថ្មីមកវិញ នៅក្នុងដៃ ម្តងទៀតដូចកាលពីព្រឹក។

ទេពអប្សរខៀវបានបញ្ជាក់នឹង Pinocchio ដោយនិយាយថា៖

« Pinocchio  គួរ​នៅម្នាក់ឯងចាប់ពីពេលនេះតទៅ។តែ​ប្រាកដថា អ្នកនឹង​ធ្វើរឿងត្រឹមត្រូវនៅលើកក្រោយ” ហើយនាងបានរសាត់បាត់។

Pinocchio បានត្រលប់មកផ្លូវ បកទៅសាលារៀនវិញ។ គ្រូបង្វឹកម្នាក់បានបង្ហាញ​ខ្លួនក្នុងរទេះសេះ  ហើយ​សួរថា៖

 “ សួស្តីក្មេងឈើ តើជិះទេ?»

“ ទេសូមអរគុណ” Pinocchio បាននិយាយ។ “ ខ្ញុំនឹងទៅសាលារៀន”

គ្រូបង្វឹករូបនេះបានប្រាប់ Pinocchio ថា“ អាចទៅ​ដល់លឿនបើទៅជាមួយខ្ញុំ” ។

“អូខេខ្ញុំជិះ​ជាមួយ” Pinocchio និយាយឡើងព្រោះគេ​ចង់ទៅសាលារៀនភ្លាមៗ។

នៅពេលដែល Pinocchio ឡើងរទេះនេះ គ្រូបង្វឹក បាននិយាយថា៖

“ និយាយអញ្ចឹង ហេតុអ្វីបានជាក្មេងប្រុសល្អ​ដូចជាអ្នក ត្រូវ​ទៅសាលារៀនគួរឱ្យធុញ?”

“ ដើម្បីរៀនអ្វី ៗថ្មី និងដើម្បីធំឡើង» Pinocchio និយាយតប។

គ្រូបង្វឹកនិយាយថា៖

“ អញ្ចឹង មិនបាច់ទៅក៏បាន ខ្ញុំប្រាប់អ្នកបាន ពីអ្វីដែលអ្នកចង់រៀនឥឡូវនេះ”

“ឥឡូវ​នេះ?”

“ បាទ! នៅកន្លែងមួយមានស្ករគ្រាប់ហ្វ្រីៗញាំតាមចិត្ត​មានក្មេងច្រើន​ដែលយើងអាចរៀនពីអ្វីៗ​ដែលយើងចង់ចេះបាន!សប្បាយណាស់»

ជិះបានទៅមុខបន្តិច គ្រូបង្វឹកបានឈប់នៅទីងងឹត​ ហើយ បោះ Pinocchio ទៅដី។

 “ក្មេងនេះ គឺជារបស់អ្នកឯងហើយ”

គ្រូបង្វឹកបានទទួល លុយមួយដុំធំ​ដោយការលក់ Pinocchio ទៅឱ្យមនុស្សចម្លែកលេចចេញពីជ្រុងងងឹត។ បន្ទាប់មកគ្រូបង្វឹកចង្រៃបានបររទេះចាកចេញទៅចោល Pinocchio ។

ហេតុអ្វីទៅ?

 ប៉ុន្តែនៅពេលដែល Pinocchio ភីណុចឈីយ៉ូមើលជុំវិញខ្លួន គាត់លែងខ្វល់ទៅវិញដោយសារ

អ្វីគ្រប់យ៉ាងដែលគ្រូបង្វឹកបានប្រាប់មុននេះ គឺជាការពិត!

Pinocchio ត្រូវបានគេយកមកទីតាំងដែលពេញពាសដោយ​ ដុំស្ករគ្រាប់ឆ្ងាញ់ៗ ទឹកកកឈូសមាន​គ្រប់រសជាតិ ក្មេងៗដូចគាត់ជាច្រើន​កំពុងផ្តុំគ្នានៅទីនេះ​អាចញ៉ាំ ហើយលេងពេញមួយថ្ងៃ។ គ្មាននរណាម្នាក់ក្នុងចំណោមពួកគេត្រូវសម្លុត​ឬធ្វើបាបទេ។

គេភ្លេចពុកចាស់និងភ្លេចអ្វីគ្រប់យ៉ាង។

ប៉ុន្តែ បន្ទាប់ពី ​ពីរបីថ្ងៃក្រោយមក មានអ្វីចម្លែកមួយកើតឡើង។

Pinocchio បានឃើញជួរសត្វលាមួយវែងមកដល់់ ដែលដឹកនាំដោយមនុស្សចម្លែកងងឹតស្លុប ម្នាក់។

“អូ​ទេ!” Pinocchio គិត“ ឥឡូវខ្ញុំយល់ហើយ! ក្មេងប្រុសទាំងអស់​នឹង​ទៅជាលានៅទីនេះ។ បន្ទាប់មកសត្វលាត្រូវបានលក់ចំណេញ​លុយ​។

Pinocchio បួងសួងចង់ចាកចេញពីទីនេះ។

«នាំខ្ញុំចេញពីទីនេះឱ្យលឿន ផង!»

Pinocchio គឺគាត់អាចរត់លឿនណាស់! គេរត់យ៉ាង​រហ័ស​ដែល​ មិនយូរប៉ុន្មានគេបានមកដល់់ ក្បែរសមុទ្រ។ Pinocchio រួសរាន់ទៅនិយាយជាមួយ​សន្តិសុខម្នាក់នៅកំពង់ផែថា៖

“ សូមលោកម្ចាស់ជួយ រកបុរសចំណាស់ជាជាងឈើឈ្មោះ Geppetto ។ តើ​អ្នក​ស្គាល់​គាត់​រឺ​ទេ? ?

បុរសនោះតបវិញថា ៖

“ ស្តាប់ទៅដូចជា យឺតពេលក្នុងការរកគាត់ហើយ! ហ៊ឹម បុរសចំណាស់នោះ កាលដែលកូនប្រុសរបស់គាត់បានបាត់ ​មិនត្រលប់មកវិញ។ គាត់បានចេញ ទូកហើយ ទៅទាំងត្រជាក់ដើម្បីរកកូនប្រុស​។ តាំងពីពេលនោះមក គ្មាននរណាម្នាក់បានឃើញបុរសកំសត់នោះវិលមកទេ” ។

“អូ​ទេ! នេះគឺជាកំហុសរបស់ខ្ញុំទាំងអស់!” Pinocchioយំរន្ធត់ ហើយគេប្តេជ្ញាឡើងថា​៖

  “ ខ្ញុំត្រូវរកពុកខ្ញុំមកវិញ!” Pinocchio បានលោតចេញពីផែចូលទៅក្នុងសមុទ្រ។

 ដោយសារ​ខ្លួន​ធ្វើពីឈើ ដូច្នេះ Pinocchio អាចអណ្តែតលើទឹកសមុទ្របានគិតពីស្រែកមិនឈប់ថាៈ

 “ពុក!អើយមកវិញមកៗ” ស្រែកយ៉ាងណានៅតែ​ គ្មានចម្លើយទេ។

អ្វីដែល Pinocchio អាចមើលឃើញ​នៅជុំវិញគឺមានតែ​វាល​ទឹកពណ៌ខៀវគ្រប់ទីកន្លែង។ រហូតដល់ ឆ្ងល់ថា​អ្វីទៅ​នៅឯច្រាំងឆ្ងាយ?

 មានអ្វីមួយកំពុងប្រញាប់បង្ហាញ​ខ្លួន​ឡើងមកជិត Pinocchio។

វាជាសត្វអ្វីដែលធំហើយលឿនណាស់!

ជា​ត្រីបាឡែនធំមួយ!ពិតហើយ វាធំនឹងសាហាវ​ខ្លាំងបំផុត។ វា បានហែលយ៉ាងត្របាញ់​មករក Pinocchio រួច​បើកថ្គាមដ៏ធំជាមួយនឹងបំណងយ៉ាង​ស្រេកឃ្លាន​ក្នុងការ​លេបឆី Pinocchio ចូល។

គេស្លន់ស្លោពេលបានឃើញថាខ្លួនឯង ស្ថិតនៅក្នុងពោះដ៏ងងឹតរបស់ត្រីបាឡែន។

“អ្នកណាក្នុងនេះ!» Pinocchio បានសួរឡើង​ពេលឃើញស្រមោលមួយ។

សំឡេងរបស់បុរសចំណាស់ម្នាក់បានតបខ្សោយ​ថា“ ខ្ញុំហត់ណាស់ អត់ដកដង្ហើមបានទៀត​ទេ” ។

Pinocchio ដឹងថាជាអ្នកណា គេស្រែកអំណរ​ថា“ពុក!តើនោះជាពុកមែនទេ?វាលេបបុកចូលពោះហើយ?”

ជាងឈើអរណាស់​។ គាត់ជិតស្លាប់នៅតែអរខ្លាំង​រហូតស្រែកឡើងថា៖

“កូនប្រុស​របស់ខ្ញុំមកហើយ!”ពិតជាសំឡេងជាងឈើ Geppetto និយាយមែន​។គាត់បន្ថែមវោិញថា  “អូទេ  ខ្ញុំគិតថាខ្ញុំសុបិន!”

ពួកគេរត់ឱបគ្នា ដោយសេចក្តីរីករាយ។

“ ខ្ញុំចង់អោយយើងពុកកូន​បានចេញក្រៅវិញ​!” Pinocchio និយាយ ហើយគេ​បានគិតទាំងទ្រោបក្បាល។

ខ្ញុំនឹង​កាត់ដៃជើងនេះ ប្រមូលឈើនោះដុតជាអណ្តាតភ្លើងឆាបឆេះតែខ្ញុំនឹងឆះស្លាប់។
 “ តែនេះជារបៀបមួយគត់ ដែលយើងអាចធ្វើឱ្យត្រីបាឡែនកណ្តាស់ពុកខ្ញុំចេញទៅក្រៅ!” Pinocchio បានតាំងចិត្ត​។

ត្រីបាឡែនបានក្អកយ៉ាងខ្លាំងឡើងព្រោះទ្រាំមិនបានទេចំពោះផ្សែង។

 អីយ៉ា !! នៅក្នុងការកណ្តាស់ដ៏ធំមួយទៀត Pinocchio, Geppetto បានហើរចេញពីផុតឡើង​មាត់ត្រីបាឡែនពួកគេ​ រមៀលម្តងហើយម្តងទៀតនៅក្នុងទឹកសមុទ្រ។

ទីបំផុតពួកគេបានរមៀលឡើងមកដល់លើច្រាំងវិញ។

“ ឯណាទៅ​ Pinocchio?”

ជាងឈើ​Geppetto បានប្រវេប្រវាក្រោកឈរឡើងស្វែងរកកូន​ប្រុស​គាត់។  

បន្ទាប់ពីការ​ស្វែងរក​យ៉ាងហត់នឿយមក ​ឪពុក​បានរកឃើញកូនគាត់គឺ Pinocchio ដែល​បានក្រាបក្បាលជាប់នៅក្នុងភក់។

“ ភីណុចឈីយ៉ូ!”

ជាងឈើ​ទ្រហោយំព្រោះគិត​ថា​គាត់​យឺតពេលសង្គ្រោះកូនគាត់ហើយ។ Geppetto បានយំនៅក្បែរ​ក្មេងឈើPinocchio ដែល ដេកស្ងៀមមិនកម្រើក។

«ខ្ញុំគ្រាន់តែ​ចង់បានកូនខ្ញុំរស់ឡើងវិញប៉ុណ្ណោះ!»គាត់បូងសួង។

បន្ទាប់មកនៅក្នុងពន្លឺមួយ ទេពអប្សរខៀវលេចឡើង។

នាងបាននិយាយថា៖

“ ភីណុចឈីយ៉ូអើយ!  អ្នកជាក្មេងល្អ​ដែល​បានជួយសង្គ្រោះពុកអ្នក! អ្នកបានបង្ហាញថាអ្នកពិតជាក្លាហាននិងស្មោះត្រង់”

នាងបានគ្រវីក្បាល ដំបងរបស់នាងប្រទានពរថា ៖

 “ ហើយឥឡូវនេះ​រង្វាន់មាន គឺ​អ្នកនឹងក្លាយជាក្មេងប្រុសពិតៗ”

ភីណូឆីយ៉ូ ភ្ញាក់ឡើងសន្សឹមៗក្រោយវេទមន្ត។គេឱនមក​សម្លឹងមើលដៃនិងជើងទន់ៗរបស់ខ្លួនឯងដែលលែងជាឈើហើយ។

“ ពុក!” Pinocchio បានស្រែក អំណរ​“ មើលណេហ​! ខ្ញុំជាក្មេងប្រុសពិតៗ!”

“ មែន​ហើយ!” ជាងឈើចាស់Geppettoម្នាក់នេះស្រែក​ យំព្រោះរំភើបណាស់​។

ហើយតមក ពុកនិងកូនបានរស់នៅជាមួយគ្នាដោយ​ក្តីសប្បាយរីករាយដូចជាគ្រួសារដទៃដែរ។