រឿង Goldilocks ហ្គោលឌីឡក់ និងខ្លាឃ្មុំទាំងបី

Posted by:

|

On:

|

កាលពីព្រេងនាយមានក្មេងស្រីម្នាក់ ឈ្មោះ Goldilocks ហ្គោលឌីឡក់ រស់នៅក្នុងផ្ទះមួយក្បែរជាយព្រៃ។ នាងមានសក់រួញអង្កាញ់ពណ៌មានរវៃរវាសេពាសពេញខ្នងនិងស្មា របស់នាង។

នៅព្រឹកមួយ Goldilocks ចេញទៅដើរលេងដូចសព្វមួយដងក្នុងភូមិ។ មិនយូរទេ នាងបានជួបបក្សីដ៏ស្រស់ស្អាតមួយក្បាលហើយក៏សម្រេចថាដើរតាមបក្សីនោះចូលទៅក្នុងព្រៃ។ វាជាកន្លែងដែលម្តាយរបស់នាង តែងតែហាមប្រាម។ គាត់ធ្លាប់បាននិយាយជាច្រើនដងថា ក្មេងៗមិនត្រូវទៅក្នុងព្រៃនោះឡើយ ប៉ុន្តែ Goldilocks បានភ្លេចបណ្តាំម្តាយសូន្យទៅហើយ នាង​តែពីបន្តតាមសត្វស្លាប​មិនគិតពីរឿងផ្សេងនោះទេ។

នាងចូលទៅកាន់តែ​ជ្រៅឡើងៗ​ ប៉ុន្តែតើបក្សីក៏បាត់ដាន។​ តើសត្វស្លាបដ៏ស្អាតនោះពេលនេះ​នៅឯណា?  Goldilocks ចាប់ផ្តើម​រត់ហត់គឃូសរកមើលជុំវិញ។

 ទីបំផុត​ ដល់ពេលដែលនាងដឹងថា នាងវង្វេងផ្លូវហើយ​។ មិនដឹងទៅភូមិវិញ​តាមណានោះទេ។ ឃ្លានផង ភ័យ​ផង។ មេឃជិតយប់ទៅហើយ។

«ម៉ែអើយ ម៉ែ!»

នាង​រត់ផងស្រែកយំភ័យផង។

ប៉ុន្តែផ្ទះមួយបានបង្ហាញ​ខ្លួនឡើង។ នៅមិនឆ្ងាយប៉ុន្មាន​ពីកន្លែងនាង​ទេ។ Goldilocks គិតថា

« ខ្ញុំឆ្ងល់ថា អ្នកណាទៅដែលនឹង​មក​រស់នៅទីនោះ? ក្នុងព្រៃជ្រៅបែបនេះ»

 នាងឡើងទៅគោះទ្វារផ្ទះ។

គ្មាន​ចម្លើយ។ នាងគោះម្តងទៀត។ នៅតែគ្មានចម្លើយ។ Goldilocks គោះជាលើកទីបីហើយទ្វារបានបើក។ ប៉ុន្តែគ្មាននរណាម្នាក់នៅពីក្រោយទ្វារទេ។

ក្មេងស្រីនិយាយថា៖

“ អញ្ចឹងទ្វារបានបើករួចហើយ! ដូច្នេះ គ្មាន​អ្នកណាព្រម ខ្ញុំក៏អាចចូលទៅបានដែរ”

Goldilocks មានអារម្មណ៍ស្រង់ក្លិនដ៏អស្ចារ្យមួយដែល​មិនយូរប៉ុន្មាននាង​ក៏ដឹងពីប្រភព។គឺ​ នៅលើតុមានចាន បី។​ក្រពះនាងរង្គើ កូរគ្រូកៗ នាងដឹងថា​ខ្លួនឯង ឃ្លានខ្លាំងប៉ុណ្ណា។

ទោះយ៉ាងណាអ្វីដែល Goldilocks មិនដឹង គឺថាមានសត្វ​ខ្លាឃ្មុំបីក្បាលរស់នៅក្នុងផ្ទះនេះ។ តាមពិតទៅនៅព្រឹកនោះ ខ្លាឃ្មុំទាំងបីបានត្រៀមហូបអាហារ​រ របស់ពួកគេដែរមុនចាកចេញទៅដើរលេង ប៉ុន្តែធញ្ញជាតិក្តៅពេក ដូច្នេះពួកគេបានសម្រេចចិត្តដើរមួយរយៈខ្លីសិន។ ពួកគេនិយាយគ្នា ថា“ ដល់ពេលយើងត្រលប់មកផ្ទះវិញអង្ករសំរូបរបស់យើងនឹងល្អឥតខ្ចោះសម្រាប់ហូបហើយ” ។

ដោយសម្លឹងមើលចាន អង្ករសំរូបឈ្ងុយ      ឈ្ងប់ Goldilocks បានគិតថា« ខ្ញុំប្រាកដថា វាមានម្ចាស់ ជា​អ្នកណាដែលរស់នៅទីនេះ! គេ​នឹងមិនថាអ្វីទេប្រសិនបើខ្ញុំញ៉ាំតែមួយចាន» ។

 នាងអង្គុយនៅកៅអីទីមួយហើយលេបទឹកមាត់។

 “ អា!” នាងក៏ភ្លាត់មាត់ថា“ ក្តៅពេកណាស់” ។

នាងបានផ្លាស់ទៅក្បែរ​ចានបន្ទាប់ហើយប៉ះ។

 “ អា!” នាងស្រែក“ ត្រជាក់ពេក” ។

 ពេលនេះ​នាងបានផ្លាស់មកអង្គុយ​ក្បែរចានទីបីហើយប៉ះ ។

 “ ត្រឹមត្រូវហើយ!ល្មមហើយ”

ចុងក្រោយនាងតូច​បានត្រដុសក្បាលពោះ ឆ្អែតរបស់ខ្លួន ហើយរកកន្លែងអង្គុយដែលស្រួលជាងទីនេះ។

នាងបានទៅបន្ទប់ទទួលភ្ញៀវទីដែលឃើញមាន​កៅអីបីត្រូវបានដាក់ជាជួរ។ កៅអីធំមួយ កៅអីមធ្យមនិងកៅអីតូចមួយ។

Goldilocks បាននិយាយថា៖

«ខ្ញុំប្រាកដថា មានម្ចាស់! អ្នកណាដែលរស់នៅទីនេះនឹងមិនថាអីទេ​ប្រសិនបើខ្ញុំអង្គុយលើកៅអីតែមួយ» ។

ថាចប់នាងអង្គុយលើកៅអីធំជាងគេនោះ​ប៉ុន្តែហាក់ពិបាកពេក។

Goldilocks បាននិយាយថា“ កៅអីបន្ទាប់មើលទៅល្អជាង” ។ នាងបានផ្លាស់ទៅកៅអី មធ្យមនោះភ្លាម​ប៉ុន្តែវាទន់ពេក។

ក្មេងស្រីបាននិយាយទៀតថា៖

“ កៅអីតូចតេម្តងទៅ! មើលទៅល្អជាង” ។

 នាងរំកឹលមកអង្គុយលើកៅអីតូចហើយឃើញថាត្រូវចិត្ត​ ប៉ុន្តែនៅពេលដែល Goldilocks ផ្អៀងទៅក្រោយបន្តិច កៅអីបានបាក់ជាបំណែក ៗ  នាងបានដួលភ្លាមៗនៅលើឥដ្ឋ។

“អូ​ទេ!” Goldilocks ស្រែក​យំ។ មានកន្លែងណាដែលនាងអាចគេងលក់បានយប់នេះ?

ក្មេងស្រីបានរំពៃចុះឡើង​ចុងក្រោយក៏ក្រឡេកទៅឃើញកាំជណ្តើរមួយ។ វាហាក់ជាកន្លែងដែលសម្រាប់​ឡើងមកពីបន្ទប់ក្រោមដី។

នាង​ដើរចុះទៅយឺតៗ។

នៅបន្ទប់នោះ មាន​គ្រែបីត្រូវបានតម្រៀបជាជួរ-គ្រែធំមួយ គ្រែទំហំមធ្យមមួយ​និងគ្រែតូចមួយ។

នាងនិយាយដោយអំណរ​ថា៖

“ ខ្ញុំប្រាកដថា មានម្ចាស់! អ្នកណាដែលរស់នៅទីនេះនឹងមិនថាទេ ប្រសិនបើខ្ញុំគេងមួយភ្លែត” ។ នាងដេកនៅលើគ្រែធំប៉ុន្តែមិនស្រណុក ក៏ប្តូរមកដេកនៅលើគ្រែដែលមានទំហំមធ្យមប៉ុន្តែវាទន់ពេក។ ក្មេងស្រីនេះ បានដូរមកដេក​នៅលើគ្រែតូចដែលឃើញថាល្មមឥតទាស់ ប៉ុន្តែ​ នៅពេលដែលក្បាលរបស់នាងប៉ះនឹងខ្នើយនោះ នាង​គេងលក់យ៉ាងលឿននិងស្លុងស្លុប។

ពេលនោះហើយនាងមិនបានដឹងថា សត្វ​ខ្លាឃ្មុំទាំងបីបានមកដល់ផ្ទះ ។

ឃើញ​ផ្ទះកាលណា ម្តាយ​ខ្លាឃ្មុំបាននិយាយឡើងព្រោះឆ្ងល់៖

“ តើអ្នកទាំងពីរបានចំហរទ្វារយើងចោល?”

ប៉ាប៉ាខ្លាឃ្មុំនិយាយថា“ មិនមែនខ្ញុំទេ” ។

ខ្លាឃ្មុំតូចនិយាយថា“ មិនមែនខ្ញុំទេ” ។

ដោយប្រុងប្រយត្នយឺត ៗ ខ្លាឃ្មុំទាំងបីបានបោះជំហានទៅខាងក្នុង ហើយពិនិត្យ​មើលជុំវិញ។

“ ចម្លែក!” ប៉ាប៉ានិយាយពេលឃើញស្លាបព្រារបស់គាត់នៅក្នុងចានរបស់គាត់។ “ មាននរណាម្នាក់ ញ៉ាំបបរសម្រូប​របស់ខ្ញុំ!”

“ ពិតជាចម្លែកបំផុត!” ម៉ាម៉ាខ្លាឃ្មុំភ្លាត់មាត់ពេលគាត់​ក៏ឃើញស្លាបព្រារបស់នាងនៅក្នុងចានរបស់ខ្លួនដែរ។

 “អូយ មានគេ ញ៉ាំបបររបស់ខ្ញុំអស់រលីង!”

កូនខ្លាឃ្មុំតូចនិយាយ។

ខ្លាឃ្មុំទាំងបីមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។  ដោយស្មារតីយកចិត្តទុកដាក់ពួកគេបានឈានជើងចូលបន្ទប់ទទួលភ្ញៀវ។

“មាននរណាម្នាក់បាន​មកសាក​រញ៉េរញ៉ៃ​ដោយ​អង្គុយលើកៅអីខ្ញុំ” ប៉ាប៉ាខ្លាឃ្មុំបន្លឺ។

ឃើញហើយ​ម៉ាក់របស់ខ្លាឃ្មុំបាននិយាយម្តងថា៖

“ ខ្ញុំដឹង! នរណាម្នាក់ក៏បានមកអង្គុយលើកៅអីខ្ញុំដែរ ព្រោះខ្ញុំអាចឃើញខ្នើយត្រូវបានរុញចុះ” ។

ខ្លាឃ្មុំតូចនត្អូញ៖

«គេមិនគួរអង្គុយ​លើរបស់ខ្ញុំទេ វាបាក់ខូចអស់!”

ខ្លាឃ្មុំទាំងបីរឹតតែភ្ញាក់ផ្អើលថែមទៀតពេល​ ពួកគេចុះ​ជណ្តើរទៅបន្ទប់ក្រោមដី។

ប៉ាប៉ាខ្លាឃ្មុំដែលអាចឃើញភួយរបស់គាត់ត្រូវបានរើបន្លឺថា៖

« មាននរណាម្នាក់មកដេកលើគ្រែខ្ញុំ” ។

ម៉ាក់ខ្លាឃ្មុំឃើញថាភួយរបស់នាងត្រូវបានរើឡើងដែរត្អូញថា៖

“ មាននរណាមកដេកលើគ្រែខ្ញុំដែរហ្នឹង?” ។

ខ្លាឃ្មុំតូចនិយាយថា៖

“ គឺនរណាម្នាក់នោះ​កំពុងតែដេកលក់លើគ្រែខ្ញុំ! មើលទៅ ! នាងនៅទីនោះ!”

Goldilocks បានភ្ញាក់ឡើងក្រោយឮសំឡេងពួកគេ​។ នាងញីភ្នែក​ឃើញ​ ខ្លាឃ្មុំបីក្បាលកំពុមើលមករកនាង ទាំងខឹងនិងឆ្ងល់។

“ អូ!”

 Goldilocks ភ្ញាក់ផ្អើល​ទាំងលោតចេញពីគ្រែយ៉ាងរហ័ស​តាមដែលនាងអាចធ្វើបាន។ នាងបានចុះពីកាំជណ្តើរហើយរត់ចេញមកក្រៅទ្វារខាងមុខ។

កូនខ្លាឃ្មុំតូចបានប្រដេញតាមនាងដោយដង្ហោយថា​៖

«ចាំសិនៗ!»

Goldilocks ឈប់។ នាងងាកមករកសត្វខ្លាឃ្មុំតូច ។ សត្វ​នោះបាន​និយាយឡើងថា៖

“ ប្រាប់ខ្ញុំមក ហេតុអ្វីបានជាអ្នកចូលមកក្នុងផ្ទះរបស់យើង?”

Goldilocks បាននិយាយថា« ខ្ញុំមិនមាន​ចេតនា​ទេ» ។

“ ហើយហេតុអ្វីបានជាអ្នកញ៉ាំអាហារ របស់ខ្ញុំ?” ខ្លាឃ្មុំតូចសួរទៀត។

Goldilocks បាននិយាយដដែលថា“អចេតនា​ទេ” ។

“ ហើយហេតុអ្វីបានជាធ្វើឱ្យបាក់កៅអីខ្ញុំហើយមកដេកលើគ្រែខ្ញុំទៀត?” ខ្លាឃ្មុំតូចសួរមិនឈប់។

Goldilocks បាននិយាយដដែលថា“ខ្ញុំមិនបានមានចេតនា​ទេ!»

កូនខ្លាឃ្មុំនៅអេះអុញញិក្បាលមិនដឹងសួរអ្វីបន្ត។ ដូច្នេះ Goldilocks បាននិយាយឡើងថា៖

“ ខ្ញុំគិតថា ខ្ញុំមិនអាចរកផ្លូវ​វិលទៅផ្ទះវិញនៅយប់នេះទេ ខ្ញុំអាចនៅរង់ចាំថ្ងៃរះឡើង​នៅខាងក្រៅទ្វាររបស់អ្នកបានទេ?” ។

ម៉ាពេលនោះម្តាយខ្លាឃ្មុំចេញមកដល់ហើយក៏និយាយថា៖

«ក្មួយស្រីអាចសម្រាកក្នុងផ្ទះនេះបានហើយអាចរកអាហារបន្ថែម​ទៀតប្រសិននៅឃ្លាន!»

Goldilocks ត្រេកអរជាខ្លាំង​នាង​លើកដៃសំពះ​ហើយ​និយាយថា៖

“ ខ្ញុំសុំទោសចំពោះរឿងកៅអីដែលបាក់ !តែខ្ញុំចេះជួសជុលប្រសិនបើអ្នកមានកាវបិទ” ។

“ ពិតណាស់យើងមានកាវបិទ!” ប៉ាប៉ាខ្លាឃ្មុំឆ្លើយ គាត់បន្ថែមថា “ ដូច្នេះសម្រាកបានជាមួយពួកយើង!»

“ ខ្ញុំសប្បាយចិត្តណាស់!” Goldilocks បាននិយាយ។

ម៉ាក់ខ្លាឃ្មុំឮហើយកាលណា គាត់ក៏និយាយបន្ថែម​ថា“ ចូលមកចុះក្មេង​ជាទីស្រឡាញ់”

«ចូលមកៗចូលមក!”» ខ្លាឃ្មុំតូចលោតឡើងដោយស្នាមញញឹម។ គេពិតជាត្រូវការមិត្ត​។ ពួកគេបានសម្រាកពេញមួយយប់នៅក្នុងផ្ទះរបស់ខ្លាឃ្មុំ។