Your cart is currently empty!
Category: រឿងបរទេស
រឿង ឈ្មួញនិងអារក្ស (១០០១ វគ្គ២)
កាលពីព្រេងនាយ មានឈ្មួញមូស្លីមម្នាក់ប្រកបដោយមុខរបររលូនរលៃ មានភរិយាប្រពៃនិងកូនៗបីនាក់។ គាត់ជាមនុស្សសម្បូរទ្រព្យសម្បត្តិស្តុកស្តម្ភ តែឧស្សាហ៍ព្យាយាមណាស់ តែងចេញជួញប្រែឆ្ងាយៗពីផ្ទះទៅកាន់នគរនានាជាច្រើនមិនថា ព័រទុហ្គាល់ចិន ឬឥណ្ឌា។ ថ្ងៃមួយពេលបានជិះសេះវិលមកទីក្រុងវិញ ក៏សម្រេចចិត្តចូលឈប់សម្រាកមួយស្របក់ក្រោមដើមឈើធំត្រឈៃមួយ។ ដោយហត់នឿយឃ្លានខ្សោះ គាត់ក៏លូកចូលបង្វេចរាវរកអាហារក្រៀម ផ្លែដំណាប់ស្ងួត ទទួលទាន។ កម្មមួយបានមកដល់ គឺពេលដែលឈ្មួញច្រត់ដៃចំដុំមួយមុតឈឺក៏ខឹង លើកវាគ្រវែងចោលចេញទំហឹងចិត្តឱ្យឆ្ងាយចាកចោលថាន។ មិនបានអីផង ស្រាប់តែពេលនោះទេពារក្សមួយបានផុសចេញមកពីគល់ប្រឹក្សា។ ទេពារក្សមាឌធំនេះ មានប្រថាប់ដាវមួយនឹងដៃ ដើរមកជិតនាយឈ្មួញដែលភ័យញ័រញាក់សម្លុតថែមថា៖ “ឯង! ក្រោកឈរឡើង អាលនឹងអញកាត់ក្បាលឯង ព្រះឯងបានសំលាប់កូនអញ!”។ នាយឈ្មួញកើតចម្ងល់នឹងសេចក្តីមរណានេះ បានលាន់សួរញាប់ញ័រថា៖ “ខ្ញុំមានសម្លាប់កូនអ្នកពីអង្កាល់?”។ ទេពារក្សតបគ្រហឹម៖ “ឯង គប់ដុំថ្មទៅត្រូវចំទ្រូងកូនអញ! កូនអញក៏ស្លាប់ទៅ”។ ពេលនេះហើយដែលនាយឈ្មួញបានយល់ការណ៍ទាំងភ្នែកជាប់កញ្ចឹងក។ គ្មានអ្វីក្រៅតែពីលើកដៃសុំអង្វរថា ៖ “ឱព្រះអើយ! ឱព្រះដ៏ចំរើនអើយ! តើខ្ញុំនេះបាន សម្លាប់កូនអារក្សដោយរបៀបនេះឬ? ខ្ញុំមិនោះឃើញគេសោះទេពេលចោលថ្មទៅ!?» «ឯងកុំរកហេតុផល!» «ទោះមែន ក៏ ជាការសម្លាប់ដោយអចេតនាដែរ។ សូមលោកលើកលែងទោសដល់ខ្ញុំផង”។ ទេពារក្សតបថា ៖ “ទាល់តែកូនតូចកម្សត់នេះរស់បានមកវិញម្ល៉េះសមគ្មានអ្វីអាចជួយឯងបានទេ អញត្រូវតែសម្លាប់ឯងទើបសមជាពុកម្នាក់”។ លោកនេះគ្មានការស្លាប់ហើយរស់មកវិញទេ ឈ្មួញដ៏មានចំណេះម្នាក់នេះយល់ច្បាស់ណាស់ ម៉្លោះហើយពេលត្រូវទេពារក្សក៏ចាប់ អូសគាត់… Read more
រឿង ១០០១យប់ ភាគដំបូង
មានរឿងតំណាលថា មានស្តេចមួយអង្គ ដែលត្រូវមហេសីផិតក្បត់ជាមួយទាសករស្បែកខ្មៅ ទ្រង់កើតចិត្តពិរោធពន់ពេក្ ក៏បញ្ជាសម្លាប់មហេសី និងតមកទ្រង់មិនព្រមអភិសេកនារីណាទាំងអស់។ កុលស្ត្រីណាក្តី ត្រូវតែចូលមកវាំងបម្រើស្តេចជាបន្តបន្ទាប់ និងត្រូវបានសម្លាប់ចោលនៅព្រឹកបន្ទាប់។ ការនេះនឹងជួយសម្រាលការឈឺចាប់ទ្រង់ ព្រមទាំងជួយទ្រង់ឱ្យលះចោលសេចក្តីស្នេហាចិត្តទន់ទៀត។ ដោយស្តេចនៅតែបន្តចេញបញ្ជាឱ្យលោកមន្ត្រីជំនិត នាំស្រីក្រមុំមកអោយជានិច្ចនោះ មន្ត្រីឧបរាជបានដើររកគ្រប់ច្រកល្ហក និងលែងរកក្រមុំអម្បូរខ្ពស់មកថ្វាយបាន។ ដូច្នេះហើយល្ងាចមួយ ដែលគាត់ក៏ត្រលប់ទៅផ្ទះវិញដោយសេចក្តីទុក្ខព្រួយ ខ្លាចស្តេចយកទៅប្រហារជីវិតកូនស្រីច្បងឈ្មោះ ឆ្ឆេរ៉ាហ្សាតក៏បានសង្កេតឃើញថា លោកពុកមានទុក្ខធំមុខស្លក់ខ្មៅ។ កូនស្រីច្បងនេះ ធ្លាប់បានអានសៀវភៅ កំនត់ត្រាប្រវត្តិសាស្រ្ត និងរឿងរ៉ាវនៃស្តេចមុនៗ រឿងនិទាន រឿងក្តី និងរឿងរ៉ាវផ្សេងៗដែលកន្លងទៅ អំពីបុរស អមពីភេទ និងវត្ថុនានាសឹងជំនក់គ្រប់ការសិក្សាលើលោក។ នាងបានភាពវ័យឆ្លាតលើសលុប ពីទម្លាប់អាននិងប្រមូលយកសៀវភៅប្រវត្តិសាស្ត្ររាប់ពាន់ក្បាល ចង់ដឹងឮអំពីពូជអំបូរនៃស្តេចនានាដែលបានចាកស្ថានរួចថែមចូលចិត្ត អានកំនាព្យជាច្រើន ទន្ទេញចាំរត់មាត់ សិក្សាទស្សនវិជ្ជា សិល្បៈ និង ស្នាដៃទាំងឡាយ ប្រកបគតិបណ្ឌិត វៃឆ្លាត លើសស្រី។ នៅថ្ងៃនោះ នាងបានចូលទៅនិយាយនឹងលោកឪពុកនាង៖ “ឱ បិតាដ៏មានគុណអើយ ហេតុអីក៏អ្នកនៅថ្ងៃនេះ ទៅជាស្រពោនម្ល៉េះ? គ្មានសេចក្តីលំបាកណាដែលមិនអាចរកផ្លូវដោះស្រាយចេញនោះទេ”។ក្រោយពេលលោកមន្ត្រីបាន រ៉ាយរ៉ាប់ប្រាប់នាងពីរឿងរវាង ស្តេចពីដើមដល់ចប់នាងរិះគិត បន្តិចទើបនិយាយថា៖ “ឱលោកឪពុកអើយ… Read more
រឿង ព្រះខ័នដោតជាប់ថ្ម ឬស្តេចArthur
ព្រះខ័នដោតជាប់ថ្ម ឬស្តេចArthur មានចំណងជើងដើម The Sword in the Stone: a King Arthur~ជាបែបសិល្ប៍សាស្ត្ររឿងព្រេងដ៏ល្បីមួយក្នុងចំណោមខ្សែរឿងនិទានអំពីដាវរបស់អង់គ្លេសបុរាណ។ រឿងព្រេងនិទានសម្រាប់កុមារមួយនេះធ្លាប់ត្រូវបានផលិតជាភាពយន្តជាបន្តបន្ទាប់នឹងជោគជ័យយ៉ាងខ្លាំងផងដែរ។ តាំងពីយូរយារណាស់មកហើយ នៅចក្រភពអង់គ្លេស មានស្តេចដែលមានប្រាជ្ញានិងពេញប្រៀបដោយយុត្តិធម៌គ្រប់គ្រងទឹកដីយ៉ាងល្បីរន្ទឺជាមួយព្រះនាមថា ស្តេចអ៊ូធើរ King Arthur ។ នោះជារជ្ជកាលមួយដែលគេអះអាងថា ជាយុគសម័យយ៉ាងពិសិដ្ឋ រាស្រ្តបានរស់នៅសុខសានត្រាន្ត។ ថ្ងៃមួយ ស្តេចអ៊ូធើរ បានជួបមេធ្មប់ល្បីម្នាក់ឈ្មោះ Merlin មេលីនដើម្បីធ្វើពិធី មើលអនាគតនៃអង្គរាជបុត្រា ទ្រង់។ ក្រោយពីគន់គូរមេឃដីភ្លើងខ្យល់ និងអាយុកើតនៃអង្គរាជកុមារ គ្រូមន្តអាគមបានយាងស្តេចទៅមួយឡែកហើយខ្សឹបបង្ហាញថា៖ «ព្រះអង្គអើយ មិនយូរប៉ុន្មានទេ ជោគវាសនាអកុសលងងឹតដ៏ធំធេងមួយ នឹងធ្លាក់មកលើទឹកដីនេះ។រាជបុត្រស្ថិត ក្នុងសម័យកាលនៃការសងកម្មវេរាផ្សងជាមួយគ្រោះថ្នាក់ធំ។ អនុញ្ញាតឱ្យទូលបង្គំនេះយកទារកទៅលាក់ទុក ឆ្ងាយមួយឡែក ខ្ញុំ ធានាថាទ្រង់នឹងមានសុវត្ថិភាព” ។ “ ឱ មឺលីន!” ស្តេចនបន្ទូលដោយបារម្ភភ្ញាក់ផ្អើល។ “ អ្នកគឺជាគ្រូវេទមន្តដ៏អស្ចារ្យ។ ហើយអ្នកគឺជាមិត្តរបស់ខ្ញុំដែលខ្ញុំទុកចិត្ត។ ប៉ុន្តែគ្មានផ្លូវទេ ដែលយើងអនុញ្ញាតឱ្យនរណាម្នាក់យកកូនប្រុសយើងទៅឆ្ងាយ!” ជាអកុសលភ្លាមៗ ព្រះមហាក្សត្រិយានីបានសុគត។ មិនយូរប៉ុន្មានស្តេចអ៊ូធើត្រូវបានគេធ្វើឃាត។ នៅយប់ដដែលនោះ… Read more
រឿង Beauty and the Beast
កាលពីព្រេងនាយ មានបុរសពោះម៉ាយអ្នកមានស្តុកស្តម្ភម្នាក់ រស់នៅជាមួយកូនស្រីទាំងបីរបស់គាត់។ កូនស្រីច្បងទាំងពីរនាក់មានចរិតទំនើងចូលចិត្តចំអកចំ អន់ឱ្យអ្នកណាដែលមិនមានលទ្ធភាពស្លៀកពាក់បានស្អាតៗដូចពួកគេ។ ដោយសារឳពុកជាអ្នកជំនួញមានលុយកាក់ច្រើន និងស្រលាញ់ទំយើរកូនដោយគិតថាកូនៗកម្សត់កំព្រាគ្មានម្តាយថែទាំ ពួកគេបានក្លាយជាមនុស្សឱ្យតម្លៃលើសម្ភារៈនិងនិយមតែនឹងការចំណាយទិញសំលៀកបំពាក់ អល្លង្ការ មួកស្អាតៗនានា មិនគិតសន្សំសំចៃអ្វីឡើយ។ លើកលែងតែកូនស្រីពៅឈ្មោះ Beauty ជានារីជំទង់ស្ងប់ស្ងាត់ ចូលចិត្តអានច្រើននិងពិចារណាអំពីដំណើរទំនងនានាលើពិភពលោកបង្កប់បានជាចំណេះដឹងនិងឬកពារយ៉ាងប្រសើរ។ ទោះបីជាយ៉ាងណានាងតែងត្រូវបានរិះគន់ដោយបងៗថា៖ “ គ្មាននរណាចង់បានឯងទៅជាកូនក្រមុំរបស់គេទេ! ឯងនឹងនៅចាំទូសៀវភៅនិងបន្ទប់ចង្ក្រានរបស់ឯង ពេញមួយជីវិតនេះទៅចុះ” ពួកគេសើចទៀតថា “ មើលសក់ មើលទៅរបៀបតុងតែងរបស់ឯង មិនខុសអ្វីគឺដូចជាក្មេងស្រីអ្នកបំរើ!” Beauty មិនដឹងពីមូលហេតុដែលបងៗតែងនិយាយរករឿងនាងទេ ប៉ុន្តែនាងក៏មិនបាននិយាយតបតអ្វីដែរ។ ថ្ងៃមួយ ពុកនាងបានទទួលដំណឹងអាក្រក់យ៉ាងខ្លាំងមួយគឺ កាប៉ាល់ទំនិញដែលគាត់បានចំណាយប្រាក់ទាំងអស់ក្នុងផ្ទះនិងខ្ចីបុលមន្ត្រី យកទៅទិញព្រំនិងគ្រឿងមានតម្លៃផ្ទុកចេញជួញដូរសមុទ្រមើលខុសត្រូវដោយមេការនិង បានបញ្ជូនទៅជាមួយនូវទាសកររាប់សិប មនុស្សជំនិតនានា អ្នកធ្វើការជំនួញឱ្យដើរសមុទ្រ ធ្វើពាណិជ្ជកម្មបានជំពើបនឹងព្យុះធំបំផុតមិនធ្លាប់មាន ហើយចុងក្រោយកប៉ាល់បានលិចលង់។ អ្វីគ្រប់យ៉ាងដែលផ្ទុកនៅលើវា ជាញើសឈាមពេញមួយជីវិតរបស់គាត់ ត្រូវ បានបាត់បង់សូន្យទៅ ភ្លាមៗ រួមទាំងមិនមានលទ្ធភាពសងបំណុលរដ្ឋផង ធ្វើឱ្យភាពក្រីក្រឈានមកដល់មាត់ទ្វារវិមាន។ គ្រួសារនេះមិនអាចបន្តស្នាក់នៅក្នុងផ្ទះដ៏ធំរបស់ពួកគេបានទៀតទេ។ ផ្ទះ ក្តី តុនិងកៅអីល្អ ៗ និងរបស់របរ ទាំងអស់ត្រូវបានដាក់លក់សងបំណុល។ ពួកគេត្រូវបង្ខំចិត្ត ចាកចេញពីទីក្រុង ចរយាត្រាគ្មានគោលដៅ ទៅរកស្នាក់នៅកន្លែងដែលផុតពីអ្នកផងធ្លាប់បានស្គាល់គ្នានឹងពួកគេ។… Read more
រឿង Goldilocks ហ្គោលឌីឡក់ និងខ្លាឃ្មុំទាំងបី
កាលពីព្រេងនាយមានក្មេងស្រីម្នាក់ ឈ្មោះ Goldilocks ហ្គោលឌីឡក់ រស់នៅក្នុងផ្ទះមួយក្បែរជាយព្រៃ។ នាងមានសក់រួញអង្កាញ់ពណ៌មានរវៃរវាសេពាសពេញខ្នងនិងស្មា របស់នាង។ នៅព្រឹកមួយ Goldilocks ចេញទៅដើរលេងដូចសព្វមួយដងក្នុងភូមិ។ មិនយូរទេ នាងបានជួបបក្សីដ៏ស្រស់ស្អាតមួយក្បាលហើយក៏សម្រេចថាដើរតាមបក្សីនោះចូលទៅក្នុងព្រៃ។ វាជាកន្លែងដែលម្តាយរបស់នាង តែងតែហាមប្រាម។ គាត់ធ្លាប់បាននិយាយជាច្រើនដងថា ក្មេងៗមិនត្រូវទៅក្នុងព្រៃនោះឡើយ ប៉ុន្តែ Goldilocks បានភ្លេចបណ្តាំម្តាយសូន្យទៅហើយ នាងតែពីបន្តតាមសត្វស្លាបមិនគិតពីរឿងផ្សេងនោះទេ។ នាងចូលទៅកាន់តែជ្រៅឡើងៗ ប៉ុន្តែតើបក្សីក៏បាត់ដាន។ តើសត្វស្លាបដ៏ស្អាតនោះពេលនេះនៅឯណា? Goldilocks ចាប់ផ្តើមរត់ហត់គឃូសរកមើលជុំវិញ។ ទីបំផុត ដល់ពេលដែលនាងដឹងថា នាងវង្វេងផ្លូវហើយ។ មិនដឹងទៅភូមិវិញតាមណានោះទេ។ ឃ្លានផង ភ័យផង។ មេឃជិតយប់ទៅហើយ។ «ម៉ែអើយ ម៉ែ!» នាងរត់ផងស្រែកយំភ័យផង។ ប៉ុន្តែផ្ទះមួយបានបង្ហាញខ្លួនឡើង។ នៅមិនឆ្ងាយប៉ុន្មានពីកន្លែងនាងទេ។ Goldilocks គិតថា « ខ្ញុំឆ្ងល់ថា អ្នកណាទៅដែលនឹងមករស់នៅទីនោះ? ក្នុងព្រៃជ្រៅបែបនេះ» នាងឡើងទៅគោះទ្វារផ្ទះ។ គ្មានចម្លើយ។ នាងគោះម្តងទៀត។ នៅតែគ្មានចម្លើយ។ Goldilocks គោះជាលើកទីបីហើយទ្វារបានបើក។ ប៉ុន្តែគ្មាននរណាម្នាក់នៅពីក្រោយទ្វារទេ។ ក្មេងស្រីនិយាយថា៖ “ អញ្ចឹងទ្វារបានបើករួចហើយ! ដូច្នេះ គ្មានអ្នកណាព្រម… Read more
រឿង Pinocchio
និទាននេះត្រូវបានកែសម្រួលពីដំណើរផ្សងព្រេងរបស់ភីណូឆីយ៉ូ (១៨៨៣) ដោយអ្នកនិពន្ធ ជនជាតិអ៊ីតាលី ឈ្មោះខាឡូ ខូឡូឌីដែលជាដំណើររឿងនិទានអំពីក្មេងប្រុសធ្វើឡើងពីឈើម្នាក់។ តាំងពីយូរយារណាស់មកហើយនៅប្រទេសអ៊ីតាលី មានបុរសជាងឈើចាស់ ឈ្មោះ Geppetto ។ ធីក-ធីក-ធីខេក! ធីក-ធីក-ធីខេក! ជាសូរនៃនាឡិកាឈើទាំងអស់នៅក្នុងហាងរបស់គាត់។ នៅពេលគាត់ធ្វើការ Geppetto មានអារម្មណ៍សប្បាយចិត្ត។ ប៉ុន្តែនៅពេលដែលគាត់សម្រាកឯកោ អារម្មណ៍ដ៏ក្រៀមក្រំមួយបានកើតឡើង “ អា!” គាត់គិត “ ពេញមួយជីវិតរបស់ខ្ញុំហើយគ្មានកូនណាដែលត្រូវហៅខ្ញុំពុកទេ!” ដូច្នេះថ្ងៃមួយ Geppetto បានឆ្លាក់រូបអាយ៉ងពីឈើ ជារាងក្មេងប្រុស។ គាត់រំភើបណាស់ពេលច្នៃបង្កើតដៃនិងជើងរបស់អាយ៉ងដើម្បីឱ្យអាចធ្វើចលនាបាន។ រួចសព្វ គាត់ក៏បានកាត់និងដេរសំលៀកបំពាក់ដ៏ស្រស់ស្អាតមួយសម្រាប់ពាក់ចូល ដូចជានេះជាក្មេងប្រុសពិតៗ។ Geppetto បាននិយាយនឹងក្មេងឈើថា “ កូនខ្ញុំនេះ មានឈ្មោះPinocchio ។ នៅយប់នោះលោក Geppetto បានយកPinocchio មកផ្ទះហើយគេងលើគ្រែជាមួយ។ ពីខាងក្រៅបង្អួចផ្កាយធំមួយភ្លឺចែងចាំងឡើង។ លោកGeppetto មើលទៅផ្កាយភ្លឹបភ្លែតៗហើយនិយាយតែឯងថា ឱផ្កាយដ៏ភ្លឺ! ប្រសិនបើខ្ញុំអាចសំរេចបំណងមួយមែន សូមឱ្យPinocchio នេះក្លាយជាក្មេងប្រុសពិតប្រាកដម្នាក់សម្រាប់ជីវិត ខ្ញុំ” ។ ទោះទន្ទេញបែបនេះ ប៉ុន្តែជាការពិត គាត់ដឹងថា មិនអាចទៅរួចទេ។… Read more
រឿង នាង Cinderella
Cinderella ជាកូនស្រីនៃគ្រួសារអ្នកជំនួញម្នាក់ ប្រកបដោយជីវភាពធូរធាររស់នៅសុខដុមរមនា លើវិមានស្កឹមស្កៃមួយ គួរឱ្យអ្នកផងច្រណែនចង់បាន។ នាងជាកូនតែម្នាក់គត់ដែលមានសម្រស់ចិត្តនិងកាយ ល្អព្រមគ្នានាង ឧស្សាហ៍ព្យាយាម ចេះការកិច្ចទំាងពួងក្នុងផ្ទះ នាងស្រលាញ់អាណិតសត្វនិងស្និទ្ធស្នាលជាមួយធម្មជាតិ។ ឳពុកនាង បានបង្រៀនលេខការទូទាត់រកស៊ី ឯម្តាយបានបង្វឹកនាង អានសៀវភៅជាច្រើន ឱ្យមានទស្សនវិទ្យាល្អចំពោះជីវិត។ នាងជាក្មេងពេញដោយទស្សនៈវិជ្ជមាននិងក្រោកឡើងមករាល់ថ្ងៃថ្មីជាមួយភាពញញឹម។ ម្តាយនាងប្រាប់ថា ប្រសិនយើងញញឹមទៅកាន់ពិភពលោក លោកនេះនឹងញញឹមដាក់យើង។ នាងតែងតែ ញញឹមជាមួយធម្មជាតិ បុប្ផាចម្រុះពណ៌ហើយនិងហ្វូងសត្វហើរច្រវាត់ទាំងអស់នោះ រហូតដល់ពួកគេក្លាយជាមិត្តរបស់នាង។ តែកម្មផលជីវិតបានឈានដល់ ថ្ងៃមួយ នាងក្រោកមក ជាមួយសុបិនដ៏អាក្រក់….នាងតូចញញឹមមិនចេញ ហើយផ្កានានានៅមាត់បង្អួចក៏ស្រពោន។ នាងមានប្រផ្នូលផ្លូវចិត្តមិនល្អហើយរត់ចុះមកក្រោម។ ថ្ងៃ នោះហើយ ដែលអ្នកបម្រើប្រាប់មកថា ម្ដាយនាងបានទទួលមរណភាពក្នុងដំណើរទៅកាន់ទីក្រុងផ្សេងមួយដើម្បីចូលរួមជាមួយពិធីបុណ្យរបស់សាច់ញាតិ។ ទោះបីនាងតូចកើតទុក្ខសោយសោកធ្វើអោយបុប្ផាទាំងឡាយមិនអាចរីកបានអស់ជាច្រើនវេលាតែនៅទីបំផុតសុភមង្គលវិលមកវិញព្រោះលោកឪពុកបានស្រលាញ់ថ្នាក់ថ្នមនាងហើយព្រមលះបង់រាល់ការធ្វើជំនួញនៅ ស្រុកឆ្ងាយរស់នៅតែមួយនាងជារឿងរហូត។ តាមថា គ្រួសារនេះ មានទ្រព្យសម្បត្តិរហូតដល់ចាយវាយមិនចេះអស់នោះឡើយ ទោះបីឳពុកនាងលែងធ្វើជំនួញក្នុងជីវិតនេះ ។ ប៉ុន្តែកម្មមួយមកដល់ គឺឳពុកនាងត្រូវបានទាក់ទាញដោយស្ត្រីមេម៉ាយជាអភិជនម្នាក់ដែលមានសិល្បសាស្ត្រធ្មប់ អាចធ្វើមន្តអាគមពង្វក់ ចិត្តបាន។ «សែនដឺរ៉េឡានាងជាក្មេងល្អណាស់ នាងសមណាស់ជាកុលស្រ្តីសោយសុខក្នុងពិភពលោកនេះ!» ជារៀងរាល់ថ្ងៃពេលស្ត្រីមាយានោះមកលេងផ្ទះនាង គេតែងនិយាយទន្ទេញលោមចិត្តដដែលៗបែបនេះ ជានិច្ចកាលធ្វើ អោយឳពុកសែនដឺរ៉េឡាយល់ថាគាត់អាចរកឃើញអ្នកណាម្នាក់មកជួយបំពេញភារកិច្ចជាម្ដាយអោយសែនដឺរ៉េឡាបានហើយ។ «ពុកនិងរៀបការមីងនោះមកធ្វើជាម្តាយរបស់កូន ហើយកូនដើមទាំងពីររបស់គេ នោះមកធ្វើជាបងប្អូនរបស់កូនកំដរកូនលេង!!» ឳពុកនាងយល់ថា ក្មេងស្រីជំទង់មា្នក់មានរឿងអាថ៌កំបាំងជាច្រើនដែលមិនអាចសាកសួររំលែកយោបល់ពីឳពុកបានទេ… Read more
រឿង៖ នាងរ៉ាផុនហ្សែល
យូរលង់មកហើយ នៅនគរអ៊ីតា មានកសិករពីរនាក់ប្តីប្រពន្ធ ប្រាថ្នាចង់បានកូនម្នាក់ ព្រោះរៀបការជាច្រើនឆ្នាំនៅតែឥតប្រយោជន៍។ ដោយការបួងសួងជានិច្ច រដូវរងាមួយ ព្រះបានសម្រេចតាមបំណងប្រាថ្នារបស់ពួកគេ ដោយផ្តល់នូវការមានផ្ទៃពោះ។ នៅខាងក្រោយផ្ទះរបស់ពួកគេ មានបង្អួចតូចមួយ ដែលអាចមើលឆ្ងាយរំលងសួនច្បារដ៏ស្រទន់ និងឆ្លុះដល់ផ្ទះស្តុកស្តម្ភប្រកបដោយកម្រាល រុក្ខជាតិដ៏ស្រស់ស្អាតបំផុតក្នុងលោក ហ៊ុមព័ទ្ធដោយជញ្ជាំងខ្ពស់ គ្មាននរណាម្នាក់ហ៊ានចូលទៅដល់ ព្រោះជាកម្មសិទ្ធិរបស់មេធ្មប់ដែលមានអំណាចម្នាក់។ ថ្ងៃមួយ ស្ត្រីមានផ្ទៃពោះម្នាក់នោះ បានមកឈរនៅបង្អួចនេះ ក្រឡេកមើលសួនច្បារផ្ទះមេធ្មប់ ហើយនាងបានឃើញផលនៃ សាឡាដ Rapunzel គួរឱ្យឈ្ងុយឆ្ងាញ់។ បន្លែមានពណ៌ស្រស់ និងក្លិនជះក្រអូប ប្រហើរ ទាក់ទាញនាងឱ្យស្រក់ទឹកមាត់ នឹកប៉ងប្រាថ្នាចង់ញ៉ាំសាឡាដនោះជាដាច់ខាត។ បំណងប្រាថ្នាកាន់តែខ្លាំងឡើងជារៀងរាល់ថ្ងៃ ហើយនៅពេលដែលនាងដឹងថា នាងមិនអាចបានសម្រេច ស្ត្រីក៏រងទុក្ខដោយការស្រេកឃ្លានព្រោះ នាងបានបដិសេធអាហារនានា ហើយស្លេកស្លាំង និងរងជំងឺខ្សោះរាងកាយយ៉ាងវេទនា។ ការនេះធ្វើឱ្យប្តីរបស់នាងភ្ញាក់ផ្អើលនឹងមិនអស់ចិត្តជាខ្លាំង។ គាត់បានសួរទៅនាងជារឿយៗថា តើមានអ្វីកើតឡើងបានជាប្រពន្ធជាទីស្រឡាញ់មិនអាចបរិភោគអាហារចូល ចុះឱ្យទារកកើតមកបានដោយរបៀបណា? ឮហើយ នាងបានយំយែកនិងសារភាពថា ប្រសិនបើ មិនបានហូបសាឡាដ Rapunzel ពីសួនច្បារខាងក្រោយផ្ទះមេធ្មប់ នាងប្រាកដជាឃ្លានដល់ដាច់ពោះស្លាប់។ ប្តី ដែលស្រឡាញ់ប្រពន្ធពេក ជាជាងឱ្យប្រពន្ធស្លាប់ ក៏សម្រចចិត្តថា ត្រូវទៅលួចយកសាឡាដពីសួននោះមកឱ្យនាង ទោះគ្រោះថ្នាក់យ៉ាងណាក៏ដោយ។ គិតហើយ… Read more