Category: រឿងបរទេស

  • រឿង ឈ្មួញនិងអារក្ស​ (១០០១ វគ្គ២)

    រឿង ឈ្មួញនិងអារក្ស​ (១០០១ វគ្គ២)

    កាលពី​ព្រេងនាយ ​មាន​ឈ្មួញ​មូស្លីមម្នាក់ប្រកបដោយ​មុខរបររលូនរលៃ មានភរិយាប្រពៃនិងកូនៗបីនាក់។ គាត់ជាមនុស្ស​សម្បូរ​​ទ្រព្យ​សម្បត្តិ​ស្តុក​ស្តម្ភ តែឧស្សាហ៍ព្យាយាមណាស់ តែងចេញ​ជួញប្រែឆ្ងាយៗពីផ្ទះ​ទៅ​កាន់នគរ​នានា​ជា​ច្រើនមិនថា ព័រទុហ្គាល់​ចិន ឬឥណ្ឌា។ ថ្ងៃ​មួយ​ពេល​បាន​ជិះ​សេះវិលមក​ទីក្រុង​វិញ ក៏​សម្រេចចិត្តចូល​ឈប់​សម្រាកមួយស្របក់​ក្រោម​ដើម​ឈើ​ធំត្រឈៃមួយ។ ដោយហត់នឿយឃ្លានខ្សោះ គាត់ក៏​លូក​ចូលបង្វេច​រាវរកអាហារក្រៀម  ផ្លែ​ដំណាប់​ស្ងួត​ ​ទទួល​ទាន។ កម្មមួយបានមកដល់ គឺ​​ពេល​ដែល​ឈ្មួញ​ច្រត់ដៃ​ចំ​ដុំ​មួយមុត​ឈឺ​ក៏ខឹង លើកវា​គ្រវែងចោល​ចេញ​​ទំហឹងចិត្ត​ឱ្យឆ្ងាយ​ចាកចោលថាន។ មិនបានអីផង  ស្រាប់​តែ​ពេល​នោះ​ទេពារក្ស​មួយ​បាន​ផុស​ចេញ​មកពីគល់ប្រឹក្សា។ ទេពារក្ស​​មាឌ​ធំ​នេះ​ មាន​ប្រថាប់​ដាវ​មួយនឹង​ដៃ ដើរ​មក​ជិត​នាយ​ឈ្មួញ​ដែលភ័យញ័រញាក់សម្លុត​ថែមថា៖   “ឯង! ​ក្រោក​ឈរ​ឡើង​ អាល​នឹង​​អញ​កាត់​ក្បាល​ឯង ព្រះ​ឯង​បាន​សំលាប់​កូន​អញ!”។ នាយ​ឈ្មួញ​កើតចម្ងល់នឹងសេចក្តីមរណានេះ បានលាន់សួរញាប់ញ័រ​ថា៖  “ខ្ញុំ​មាន​សម្លាប់​​កូន​អ្នក​​ពី​អង្កាល់?”។ ទេពារក្ស​​តបគ្រហឹម​៖  “​ឯង ​គប់​ដុំ​ថ្ម​ទៅ​ត្រូវ​ចំ​ទ្រូង​កូន​អញ! ​កូន​អញ​ក៏​ស្លាប់ទៅ”។ ពេលនេះ​ហើយដែល​នាយ​ឈ្មួញបាន​យល់ការណ៍ទាំងភ្នែកជាប់កញ្ចឹងក។ ​គ្មានអ្វី​ក្រៅតែ​ពីលើកដៃសុំ​​អង្វរ​ថា ៖ “ឱព្រះ​អើយ! ឱព្រះ​ដ៏​ចំរើន​អើយ! តើ​ខ្ញុំនេះ​​បាន​ សម្លាប់​​កូនអារក្ស​ដោយរបៀបនេះឬ? ខ្ញុំមិនោះឃើញគេសោះទេពេលចោលថ្មទៅ!?» «ឯងកុំរកហេតុផល!» «ទោះមែន ក៏ ជាការ​សម្លាប់​​ដោយ​អចេតនា​ដែរ។ សូមលោក​​លើក​លែង​ទោស​ដល់​ខ្ញុំផង​​”។ ទេពារក្ស​​តប​ថា ៖ “ទាល់តែកូនតូចកម្សត់នេះរស់បាន​មកវិញម្ល៉េះសម​គ្មាន​អ្វី​អាច​ជួយ​ឯង​បាន​ទេ អញ​ត្រូវ​តែ​សម្លាប់​​ឯងទើបសមជាពុកម្នាក់”។ លោកនេះគ្មាន​ការស្លាប់ហើយ​រស់មកវិញ​ទេ​ ឈ្មួញដ៏មាន​ចំណេះម្នាក់នេះយល់ច្បាស់ណាស់ ម៉្លោះហើយ​ពេលត្រូវ​ទេពារក្ស​​ក៏​ចាប់​ ​អូស​គាត់… Read more

  • រឿង ១០០១យប់ ភាគដំបូង

    រឿង ១០០១យប់ ភាគដំបូង

    មានរឿងតំណាលថា មានស្តេចមួយអង្គ ដែលត្រូវមហេសីផិតក្បត់ជាមួយទាសករស្បែកខ្មៅ ទ្រង់កើតចិត្តពិរោធពន់ពេក្ ក៏បញ្ជាសម្លាប់មហេសី និងតមក​ទ្រង់មិនព្រមអភិសេកនារីណាទាំងអស់។ កុលស្ត្រីណាក្តី​ ត្រូវតែចូលមកវាំងបម្រើស្តេចជាបន្តបន្ទាប់ និងត្រូវបានសម្លាប់ចោលនៅព្រឹកបន្ទាប់។ ការនេះនឹងជួយសម្រាលការឈឺចាប់ទ្រង់​ ព្រមទាំងជួយទ្រង់ឱ្យលះចោលសេចក្តីស្នេហាចិត្តទន់ទៀត។ ដោយ​ស្តេចនៅតែ​បន្តចេញ​បញ្ជាឱ្យ​លោកមន្ត្រី​ជំនិត ​នាំ​ស្រី​ក្រមុំ​មក​អោយជានិច្ច​នោះ ​ ​មន្ត្រីឧបរាជ​បាន​​ដើរ​រក​គ្រប់​ច្រកល្ហក និងលែង​រកក្រមុំអម្បូរខ្ពស់​មកថ្វាយ​បាន។ ដូច្នេះ​ហើយល្ងាចមួយ ដែល​​គាត់​ក៏​ត្រលប់​ទៅ​ផ្ទះ​វិញ​ដោយ​សេចក្តី​ទុក្ខព្រួយ ខ្លាច​ស្តេច​យក​ទៅ​ប្រហារ​ជីវិតកូន​ស្រី​ច្បង​ឈ្មោះ ឆ្ឆេ​រ៉ាហ្សាតក៏បានសង្កេតឃើញថា លោក​ពុកមានទុក្ខធំមុខស្លក់ខ្មៅ។ កូន​ស្រី​ច្បងនេះ ​ធ្លាប់​បានអាន​សៀវ​ភៅ​ កំនត់​ត្រា​ប្រវត្តិសាស្រ្ត និង​រឿង​រ៉ាវ​​នៃ​ស្តេច​មុនៗ រឿង​និទាន​ រឿង​ក្តី និង​រឿងរ៉ាវ​ផ្សេងៗ​ដែល​កន្លងទៅ​ អំពី​បុរស អមពីភេទ ​និង​វត្ថុនានាសឹងជំនក់គ្រប់ការសិក្សា​លើលោក។ នាង​បានភាពវ័យឆ្លាតលើសលុប ពីទម្លាប់អាននិង​​​ប្រមូល​យក​សៀវ​ភៅ​ប្រវត្តិសាស្ត្រ​រាប់​ពាន់​ក្បាល ចង់ដឹងឮ​អំពីពូជ​អំបូរ​នៃ​ស្តេច​នានា​ដែល​បាន​ចាក​ស្ថាន​រួចថែមចូលចិត្ត​ ​អាន​កំនាព្យ​ជា​ច្រើន​ ទន្ទេញ​​ចាំរត់​មាត់ ​សិក្សា​ទស្សនវិជ្ជា សិល្បៈ និង ស្នាដៃ​ទាំងឡាយ ​ប្រកប​គតិបណ្ឌិត វៃ​ឆ្លាត លើសស្រី។ នៅ​ថ្ងៃ​នោះ​ នាងបាន​ចូលទៅ​​និយាយ​នឹង​លោក​ឪពុក​នាង៖ ​ “ឱ បិតា​ដ៏មានគុណអើយ ហេតុ​អី​ក៏អ្នកនៅ​ថ្ងៃ​នេះ​ ទៅជា​​ស្រពោន​ម្ល៉េះ? គ្មាន​សេចក្តី​លំបាក​ណា​ដែល​មិន​អាច​រក​ផ្លូវ​ដោះ​ស្រាយ​ចេញ​នោះ​ទេ​”។ក្រោយពេលលោកមន្ត្រី​បាន រ៉ាយរ៉ាប់​ប្រាប់នាង​ពី​រឿងរវាង ​ស្តេច​ពី​ដើម​ដល់ចប់នាង​រិះគិត បន្តិច​ទើបនិយាយ​ថា៖  “ឱលោក​ឪពុក​អើយ… Read more

  • រឿង ព្រះខ័នដោតជាប់ថ្ម ឬស្តេចArthur

    រឿង ព្រះខ័នដោតជាប់ថ្ម ឬស្តេចArthur

    ព្រះខ័នដោតជាប់ថ្ម ឬស្តេចArthur មានចំណងជើងដើម The Sword in the Stone: a King Arthur~ជាបែបសិល្ប៍សាស្ត្ររឿងព្រេងដ៏ល្បីមួយក្នុងចំណោម​ខ្សែរឿង​និទានអំពី​ដាវរបស់អង់គ្លេសបុរាណ។ រឿងព្រេងនិទានសម្រាប់កុមារមួយនេះធ្លាប់ត្រូវបាន​ផលិតជាភាពយន្តជាបន្តបន្ទាប់នឹងជោគជ័យយ៉ាងខ្លាំងផងដែរ។ តាំងពីយូរយារណាស់មកហើយ នៅចក្រភពអង់គ្លេស មាន​ស្តេចដែលមានប្រាជ្ញានិងពេញប្រៀបដោយ​យុត្តិធម៌គ្រប់គ្រងទឹកដីយ៉ាងល្បីរន្ទឺជាមួយព្រះនាមថា ស្តេចអ៊ូធើរ King Arthur ។ នោះជារជ្ជកាលមួយ​ដែលគេអះអាងថា ជាយុគសម័យយ៉ាងពិសិដ្ឋ​ រាស្រ្តបានរស់នៅសុខសានត្រាន្ត។ ថ្ងៃមួយ ស្តេចអ៊ូធើរ បានជួបមេធ្មប់ល្បីម្នាក់ឈ្មោះ Merlin មេលីនដើម្បី​ធ្វើពិធី​ មើលអនាគតនៃអង្គរាជបុត្រា  ទ្រង់។ ក្រោយពីគន់គូរមេឃដីភ្លើងខ្យល់ និងអាយុកើតនៃអង្គរាជកុមារ គ្រូមន្តអាគមបានយាង​ស្តេចទៅមួយឡែកហើយខ្សឹបបង្ហាញ​ថា៖ «ព្រះអង្គអើយ មិនយូរប៉ុន្មានទេ ជោគវាសនា​អកុសល​ងងឹតដ៏ធំធេងមួយ នឹងធ្លាក់មកលើទឹកដីនេះ។រាជបុត្រស្ថិត ក្នុងសម័យកាលនៃការសងកម្មវេរាផ្សងជាមួយ​គ្រោះថ្នាក់ធំ។ អនុញ្ញាតឱ្យទូលបង្គំ​នេះ​យកទារកទៅលាក់​ទុក ឆ្ងាយមួយឡែក ខ្ញុំ ធានាថាទ្រង់នឹងមានសុវត្ថិភាព” ។ “ ឱ មឺលីន!” ស្តេចនបន្ទូលដោយ​បារម្ភភ្ញាក់ផ្អើល។ “ អ្នកគឺជាគ្រូវេទមន្តដ៏អស្ចារ្យ។ ហើយអ្នកគឺជាមិត្តរបស់ខ្ញុំដែលខ្ញុំទុកចិត្ត​។ ប៉ុន្តែគ្មានផ្លូវទេ ដែលយើងអនុញ្ញាតឱ្យនរណាម្នាក់យកកូនប្រុស​យើងទៅឆ្ងាយ!” ជាអកុសលភ្លាមៗ ព្រះមហាក្សត្រិយានីបានសុគត។ មិនយូរប៉ុន្មានស្តេចអ៊ូធើត្រូវបានគេធ្វើឃាត។ នៅយប់ដដែលនោះ… Read more

  • រឿង Beauty and the Beast

    រឿង Beauty and the Beast

    កាលពីព្រេងនាយ មានបុរសពោះម៉ាយអ្នកមានស្តុកស្តម្ភម្នាក់ រស់នៅជាមួយកូនស្រីទាំងបីរបស់គាត់។ កូនស្រីច្បងទាំងពីរនាក់មានចរិតទំនើងចូលចិត្ត​ចំអកចំ អន់ឱ្យអ្នកណាដែលមិនមានលទ្ធភាព​ស្លៀកពាក់បានស្អាតៗដូចពួកគេ។ ដោយសារឳពុកជាអ្នកជំនួញ​មានលុយកាក់ច្រើន និងស្រលាញ់ទំយើរកូនដោយគិតថាកូនៗកម្សត់កំព្រា​គ្មាន​ម្តាយថែទាំ ពួកគេ​បានក្លាយជាមនុស្ស​ឱ្យតម្លៃលើសម្ភារៈ​និងនិយមតែ​នឹងការចំណាយទិញសំលៀកបំពាក់ អល្លង្ការ មួកស្អាតៗនានា មិនគិតសន្សំសំចៃ​អ្វីឡើយ។ លើកលែង​តែ​កូនស្រីពៅឈ្មោះ Beauty ជានារីជំទង់ស្ងប់ស្ងាត់ ចូលចិត្តអានច្រើននិងពិចារណាអំពីដំណើរទំនងនានា​លើពិភពលោកបង្កប់បានជាចំណេះដឹងនិងឬកពារយ៉ាងប្រសើរ។ ទោះបីជាយ៉ាងណា​នាង​តែងត្រូវបានរិះគន់ដោយបងៗថា៖  “ គ្មាននរណាចង់បានឯងទៅជាកូនក្រមុំរបស់គេ​ទេ! ឯងនឹងនៅចាំទូសៀវភៅនិងបន្ទប់ចង្ក្រានរបស់ឯង ពេញមួយជីវិតនេះ​ទៅចុះ” ពួកគេសើចទៀត​ថា “ មើលសក់ មើលទៅរបៀបតុងតែង​របស់ឯង មិនខុស​អ្វីគឺដូចជាក្មេងស្រីអ្នកបំរើ​!” Beauty មិនដឹងពីមូលហេតុដែលបងៗតែងនិយាយរករឿងនាងទេ  ប៉ុន្តែនាងក៏មិនបាននិយាយតបតអ្វីដែរ​។  ថ្ងៃមួយ ពុកនាង​បានទទួលដំណឹងអាក្រក់យ៉ាងខ្លាំងមួយគឺ​ កាប៉ាល់ទំនិញ​ដែលគាត់បានចំណាយប្រាក់ទាំងអស់ក្នុងផ្ទះនិងខ្ចីបុលមន្ត្រី យកទៅទិញ​ព្រំនិងគ្រឿងមានតម្លៃ​​ផ្ទុកចេញជួញដូរសមុទ្រមើលខុសត្រូវដោយមេការនិង​​ បានបញ្ជូនទៅជាមួយនូវទាសកររាប់សិប មនុស្ស​ជំនិតនានា អ្នកធ្វើការជំនួញ​ឱ្យដើរ​សមុទ្រ ធ្វើពាណិជ្ជកម្មបានជំពើបនឹងព្យុះធំបំផុតមិនធ្លាប់មាន​ ហើយ​ចុងក្រោយ​កប៉ាល់បានលិចលង់។ អ្វីគ្រប់យ៉ាងដែលផ្ទុក​នៅលើវា ជាញើសឈាមពេញ​មួយជីវិតរបស់គាត់ ត្រូវ បានបាត់បង់សូន្យទៅ ភ្លាមៗ រួមទាំងមិនមាន​លទ្ធភាព​សងបំណុលរដ្ឋផង ធ្វើឱ្យ​ភាពក្រីក្រឈានមកដល់មាត់ទ្វារវិមាន​។ គ្រួសារនេះមិនអាចបន្ត​ស្នាក់នៅក្នុងផ្ទះដ៏ធំរបស់ពួកគេបានទៀតទេ។ ផ្ទះ ក្តី តុនិងកៅអីល្អ ៗ និងរបស់របរ ទាំងអស់ត្រូវបានដាក់លក់សងបំណុល។ ពួកគេត្រូវបង្ខំចិត្ត ចាកចេញពីទីក្រុង ចរយាត្រា​គ្មាន​គោលដៅ ទៅរក​ស្នាក់នៅកន្លែងដែល​ផុតពី​អ្នកផងធ្លាប់បានស្គាល់គ្នា​នឹងពួកគេ។… Read more

  • រឿង Goldilocks ហ្គោលឌីឡក់ និងខ្លាឃ្មុំទាំងបី

    រឿង Goldilocks ហ្គោលឌីឡក់ និងខ្លាឃ្មុំទាំងបី

    កាលពីព្រេងនាយមានក្មេងស្រីម្នាក់ ឈ្មោះ Goldilocks ហ្គោលឌីឡក់ រស់នៅក្នុងផ្ទះមួយក្បែរជាយព្រៃ។ នាងមានសក់រួញអង្កាញ់ពណ៌មានរវៃរវាសេពាសពេញខ្នងនិងស្មា របស់នាង។ នៅព្រឹកមួយ Goldilocks ចេញទៅដើរលេងដូចសព្វមួយដងក្នុងភូមិ។ មិនយូរទេ នាងបានជួបបក្សីដ៏ស្រស់ស្អាតមួយក្បាលហើយក៏សម្រេចថាដើរតាមបក្សីនោះចូលទៅក្នុងព្រៃ។ វាជាកន្លែងដែលម្តាយរបស់នាង តែងតែហាមប្រាម។ គាត់ធ្លាប់បាននិយាយជាច្រើនដងថា ក្មេងៗមិនត្រូវទៅក្នុងព្រៃនោះឡើយ ប៉ុន្តែ Goldilocks បានភ្លេចបណ្តាំម្តាយសូន្យទៅហើយ នាង​តែពីបន្តតាមសត្វស្លាប​មិនគិតពីរឿងផ្សេងនោះទេ។ នាងចូលទៅកាន់តែ​ជ្រៅឡើងៗ​ ប៉ុន្តែតើបក្សីក៏បាត់ដាន។​ តើសត្វស្លាបដ៏ស្អាតនោះពេលនេះ​នៅឯណា?  Goldilocks ចាប់ផ្តើម​រត់ហត់គឃូសរកមើលជុំវិញ។  ទីបំផុត​ ដល់ពេលដែលនាងដឹងថា នាងវង្វេងផ្លូវហើយ​។ មិនដឹងទៅភូមិវិញ​តាមណានោះទេ។ ឃ្លានផង ភ័យ​ផង។ មេឃជិតយប់ទៅហើយ។ «ម៉ែអើយ ម៉ែ!» នាង​រត់ផងស្រែកយំភ័យផង។ ប៉ុន្តែផ្ទះមួយបានបង្ហាញ​ខ្លួនឡើង។ នៅមិនឆ្ងាយប៉ុន្មាន​ពីកន្លែងនាង​ទេ។ Goldilocks គិតថា « ខ្ញុំឆ្ងល់ថា អ្នកណាទៅដែលនឹង​មក​រស់នៅទីនោះ? ក្នុងព្រៃជ្រៅបែបនេះ»  នាងឡើងទៅគោះទ្វារផ្ទះ។ គ្មាន​ចម្លើយ។ នាងគោះម្តងទៀត។ នៅតែគ្មានចម្លើយ។ Goldilocks គោះជាលើកទីបីហើយទ្វារបានបើក។ ប៉ុន្តែគ្មាននរណាម្នាក់នៅពីក្រោយទ្វារទេ។ ក្មេងស្រីនិយាយថា៖ “ អញ្ចឹងទ្វារបានបើករួចហើយ! ដូច្នេះ គ្មាន​អ្នកណាព្រម… Read more

  • រឿង Pinocchio

    រឿង Pinocchio

    និទាន​នេះត្រូវបានកែសម្រួលពីដំណើរផ្សងព្រេងរបស់ភីណូឆីយ៉ូ (១៨៨៣) ដោយអ្នកនិពន្ធ ជនជាតិអ៊ីតាលី ឈ្មោះខាឡូ ខូឡូឌីដែលជាដំណើររឿងនិទាន​អំពី​ក្មេងប្រុសធ្វើឡើងពីឈើម្នាក់។ តាំងពីយូរយារណាស់មកហើយនៅប្រទេសអ៊ីតាលី មាន​បុរសជាងឈើចាស់ ឈ្មោះ Geppetto ។ ធីក-ធីក-ធីខេក! ធីក-ធីក-ធីខេក! ជាសូរនៃ​នាឡិកាឈើទាំងអស់នៅក្នុងហាងរបស់គាត់។ នៅពេលគាត់ធ្វើការ Geppetto មានអារម្មណ៍សប្បាយចិត្ត។ ប៉ុន្តែនៅពេលដែលគាត់សម្រាកឯកោ អារម្មណ៍ដ៏ក្រៀមក្រំមួយបានកើតឡើង  “ អា!” គាត់គិត “ ពេញមួយជីវិតរបស់ខ្ញុំហើយគ្មានកូនណាដែលត្រូវហៅខ្ញុំពុកទេ!” ដូច្នេះថ្ងៃមួយ Geppetto បានឆ្លាក់រូបអាយ៉ងពីឈើ ជារាងក្មេងប្រុស។ គាត់រំភើបណាស់ពេលច្នៃបង្កើតដៃនិងជើងរបស់អាយ៉ងដើម្បីឱ្យអាចធ្វើចលនាបាន។ រួចសព្វ គាត់ក៏បានកាត់និងដេរសំលៀកបំពាក់ដ៏ស្រស់ស្អាតមួយសម្រាប់​ពាក់ចូល ដូចជានេះ​ជាក្មេងប្រុសពិតៗ។ Geppetto បាននិយាយនឹង​ក្មេងឈើថា “ កូនខ្ញុំនេះ មានឈ្មោះPinocchio ។  នៅយប់នោះលោក Geppetto បានយកPinocchio មកផ្ទះ​ហើយ​គេងលើគ្រែជាមួយ។ ពីខាងក្រៅបង្អួចផ្កាយធំមួយភ្លឺចែងចាំងឡើង។ លោក​Geppetto មើលទៅផ្កាយភ្លឹបភ្លែតៗហើយនិយាយតែឯងថា ឱផ្កាយដ៏ភ្លឺ! ប្រសិនបើខ្ញុំអាចសំរេចបំណងមួយមែន សូមឱ្យPinocchio នេះ​ក្លាយជាក្មេងប្រុសពិតប្រាកដម្នាក់សម្រាប់ជីវិត​ ខ្ញុំ” ។ ទោះទន្ទេញ​បែបនេះ ប៉ុន្តែជាការពិត គាត់ដឹងថា មិនអាចទៅរួចទេ។… Read more

  • រឿង នាង Cinderella

    រឿង នាង Cinderella

    Cinderella ជាកូនស្រី​នៃ​គ្រួសារ​អ្នកជំនួញ​ម្នាក់ ប្រកបដោយជីវភាព​ធូរធារ​រស់​នៅ​សុខ​ដុមរមនា លើ​វិមាន​ស្កឹមស្កៃមួយ គួរឱ្យ​អ្នកផងច្រណែនចង់បាន។ នាង​ជាកូន​​​តែម្នាក់គត់ដែលមាន​សម្រស់ចិត្ត​និងកាយ ល្អព្រមគ្នា​នាង​ ឧស្សាហ៍​ព្យាយាម ចេះ​ការកិច្ច​ទំាង​ពួង​ក្នុង​ផ្ទះ នាង​ស្រលាញ់អាណិតសត្វ​និង​​​ស្និទ្ធស្នាល​ជាមួយធម្មជាតិ។ ឳពុកនាង ​បានបង្រៀនលេខការទូទាត់រកស៊ី ឯម្តាយ​បានបង្វឹកនាង ​អាន​សៀវភៅ​ជាច្រើន​ ឱ្យមាន​ទស្សនវិទ្យាល្អចំពោះជីវិត។ នាង​ជាក្មេងពេញដោយ​ទស្សនៈវិជ្ជមាន​និង​ក្រោក​ឡើង​មករាល់ថ្ងៃថ្មី​ជាមួយ​ភាពញញឹម។ ម្តាយនាង​ប្រាប់​ថា ប្រសិនយើង​ញញឹម​ទៅកាន់ពិភពលោក លោកនេះនឹង​ញញឹម​ដាក់យើង។ នាង​តែងតែ​ ញញឹមជាមួយ​ធម្មជាតិ​ បុប្ផា​ចម្រុះ​ពណ៌​ហើយ​និង​ហ្វូង​សត្វ​ហើរច្រវាត់​ទាំងអស់នោះ រហូត​ដល់ពួកគេក្លាយជាមិត្ត​របស់នាង​។ តែ​កម្មផលជីវិត​បានឈាន​ដល់ ​ថ្ងៃ​មួយ​ នាង​ក្រោក​មក ជា​មួយ​សុបិន​ដ៏​អាក្រក់​….នាង​តូច​ញញឹម​មិន​ចេញ ហើយ​ផ្កា​នានា​នៅ​មាត់​បង្អួច​ក៏​ស្រពោន​។ នាង​មាន​ប្រផ្នូល​ផ្លូវចិត្ត​មិនល្អ​ហើយ​រត់​ចុះ​មក​ក្រោម។ ថ្ងៃ នោះ​ហើយ ដែល​អ្នកបម្រើ​ប្រាប់​មក​ថា​ ម្ដាយ​នាង​បាន​ទទួល​មរណភាព​ក្នុង​ដំណើរ​ទៅកាន់​ទីក្រុង​ផ្សេង​មួយ​ដើម្បី​ចូលរួម​ជាមួយ​ពិធី​បុណ្យ​របស់​សាច់​ញាតិ។ ទោះបី​នាង​តូច​កើត​ទុក្ខ​សោយសោក​ធ្វើ​អោយ​បុប្ផា​ទាំង​ឡាយ​មិន​អាច​រីក​បាន​អស់​ជា​ច្រើន​វេលា​តែ​នៅ​ទី​បំផុត​សុភមង្គល​វិល​មក​វិញ​ព្រោះ​​លោក​ឪពុក​បាន​ស្រលាញ់​ថ្នាក់ថ្នម​នាង​ហើយ​ព្រម​លះបង់​រាល់​ការ​ធ្វើ​ជំនួញ​នៅ ស្រុក​ឆ្ងាយ​រស់​នៅ​តែមួយ​នាង​ជា​រឿង​រហូត។ តាម​ថា គ្រួសារ​នេះ មាន​ទ្រព្យ​សម្បត្តិ​រហូតដល់​ចាយវាយ​មិនចេះ​អស់នោះ​ឡើយ ទោះបី​ឳពុក​នាង​លែង​ធ្វើ​ជំនួញ​ក្នុង​ជីវិត​នេះ ។ ប៉ុន្តែ​កម្ម​មួយ​មកដល់ គឺ​ឳពុក​នាង​ត្រូវ​បាន​ទាក់​ទាញ​ដោយ​ស្ត្រី​មេម៉ាយ​ជា​អភិជន​ម្នាក់​ដែល​មាន​សិល្បសាស្ត្រ​ធ្មប់ ​អាច​​​ធ្វើ​មន្តអាគម​ពង្វក់ ចិត្ត​បាន។ «សែនដឺរ៉េឡា​នាង​ជា​ក្មេង​ល្អ​ណាស់ នាង​សម​ណាស់​ជា​កុល​ស្រ្តី​សោយសុខ​ក្នុង​ពិភព​លោក​នេះ​!» ជា​រៀងរាល់ថ្ងៃ​ពេល​ស្ត្រីមាយា​នោះ​មក​លេង​ផ្ទះ​នាង ​គេ​តែង​និយាយ​ទន្ទេញ​លោម​ចិត្ត​ដដែលៗ​បែបនេះ ជានិច្ចកាល​ធ្វើ អោយ​ឳពុក​សែនដឺរ៉េឡា​យល់ថា​គាត់​អាចរក​ឃើញ​អ្នកណា​ម្នាក់​​​មក​ជួយ​បំពេញ​ភារកិច្ច​ជា​ម្ដាយ​អោយ​សែន​ដឺរ៉េឡា​​​បាន​ហើយ។ «ពុក​​និង​រៀបការ​មីង​នោះ​មក​ធ្វើ​ជា​ម្តាយ​របស់​កូន ហើយកូនដើម​ទាំងពីររបស់គេ នោះ​មក​ធ្វើ​ជា​បងប្អូន​របស់​កូន​កំដរ​កូន​លេង!!» ឳពុកនាង​យល់ថា ក្មេង​ស្រី​ជំទង់​មា្នក់​មាន​រឿង​អាថ៌កំបាំង​ជា​ច្រើន​ដែល​មិនអាច​សាកសួរ​រំលែក​យោបល់​ពី​ឳពុក​បាន​ទេ… Read more

  • រឿង៖ នាងរ៉ាផុនហ្សែល

    រឿង៖ នាងរ៉ាផុនហ្សែល

    យូរលង់មកហើយ នៅនគរអ៊ីតា មាន​កសិករពីរនាក់ប្តីប្រពន្ធ  ​ប្រាថ្នា​ចង់​បាន​កូនម្នាក់ ព្រោះរៀបការជាច្រើនឆ្នាំនៅតែ​ឥត​ប្រយោជន៍។ ដោយការបួងសួងជានិច្ច រដូវរងាមួយ ព្រះ​បាន​សម្រេច​តាម​បំណង​ប្រាថ្នារបស់ពួកគេ ដោយ​ផ្តល់នូវការមានផ្ទៃពោះ។ នៅខាងក្រោយផ្ទះរបស់ពួកគេ មានបង្អួចតូចមួយ ដែលអាចមើលឆ្ងាយរំលងសួនច្បារដ៏ស្រទន់ និងឆ្លុះដល់ផ្ទះស្តុកស្តម្ភប្រកបដោយកម្រាល​ រុក្ខជាតិដ៏ស្រស់ស្អាតបំផុតក្នុងលោក ហ៊ុមព័ទ្ធដោយជញ្ជាំងខ្ពស់ គ្មាននរណាម្នាក់ហ៊ានចូលទៅដល់ ព្រោះជាកម្មសិទ្ធិរបស់មេធ្មប់ដែលមានអំណាចម្នាក់។ ថ្ងៃមួយ ស្ត្រីមានផ្ទៃពោះម្នាក់នោះ បានមកឈរនៅបង្អួចនេះ ក្រឡេកមើលសួនច្បារផ្ទះមេធ្មប់ ហើយនាងបានឃើញផល​នៃ សាឡាដ Rapunzel គួរឱ្យឈ្ងុយឆ្ងាញ់។ បន្លែមាន​ពណ៌ស្រស់ និងក្លិនជះក្រអូប ប្រហើរ ទាក់ទាញនាងឱ្យស្រក់ទឹកមាត់ នឹកប៉ងប្រាថ្នាចង់ញ៉ាំសាឡាដនោះជាដាច់ខាត។ បំណងប្រាថ្នាកាន់តែខ្លាំងឡើងជារៀងរាល់ថ្ងៃ ហើយនៅពេលដែលនាងដឹងថា នាងមិនអាចបានសម្រេច ស្ត្រីក៏​រងទុក្ខ​ដោយការស្រេកឃ្លាន​ព្រោះ នាងបានបដិសេធអាហារនានា  ហើយស្លេកស្លាំង និងរងជំងឺខ្សោះរាងកាយយ៉ាង​វេទនា។ ការនេះធ្វើឱ្យប្តីរបស់នាងភ្ញាក់ផ្អើលនឹងមិនអស់ចិត្ត​ជាខ្លាំង។ គាត់បានសួរទៅនាងជារឿយៗថា តើមានអ្វីកើតឡើងបានជាប្រពន្ធជាទីស្រឡាញ់មិនអាចបរិភោគអាហារ​ចូល ចុះឱ្យទារក​កើតមកបានដោយរបៀបណា? ឮហើយ នាងបានយំយែកនិងសារភាពថា ប្រសិនបើ មិនបានហូបសាឡាដ Rapunzel ពីសួនច្បារខាងក្រោយផ្ទះមេធ្មប់ នាង​ប្រាកដជាឃ្លាន​ដល់ដាច់ពោះស្លាប់។ ប្តី ​ដែល​ស្រឡាញ់​ប្រពន្ធពេក ជា​ជាង​ឱ្យ​ប្រពន្ធ​​ស្លាប់ ក៏សម្រចចិត្ត​ថា  ​ត្រូវ​ទៅលួច​យក​សាឡាដ​ពី​សួន​នោះ​មក​ឱ្យ​នាង ទោះ​គ្រោះថ្នាក់​យ៉ាង​ណា​ក៏​ដោយ។ គិតហើយ… Read more