Your cart is currently empty!
រឿង ព្រះខ័នដោតជាប់ថ្ម ឬស្តេចArthur
ព្រះខ័នដោតជាប់ថ្ម ឬស្តេចArthur មានចំណងជើងដើម The Sword in the Stone: a King Arthur~ជាបែបសិល្ប៍សាស្ត្ររឿងព្រេងដ៏ល្បីមួយក្នុងចំណោមខ្សែរឿងនិទានអំពីដាវរបស់អង់គ្លេសបុរាណ។
រឿងព្រេងនិទានសម្រាប់កុមារមួយនេះធ្លាប់ត្រូវបានផលិតជាភាពយន្តជាបន្តបន្ទាប់នឹងជោគជ័យយ៉ាងខ្លាំងផងដែរ។
តាំងពីយូរយារណាស់មកហើយ នៅចក្រភពអង់គ្លេស មានស្តេចដែលមានប្រាជ្ញានិងពេញប្រៀបដោយយុត្តិធម៌គ្រប់គ្រងទឹកដីយ៉ាងល្បីរន្ទឺជាមួយព្រះនាមថា ស្តេចអ៊ូធើរ King Arthur ។ នោះជារជ្ជកាលមួយដែលគេអះអាងថា ជាយុគសម័យយ៉ាងពិសិដ្ឋ រាស្រ្តបានរស់នៅសុខសានត្រាន្ត។
ថ្ងៃមួយ ស្តេចអ៊ូធើរ បានជួបមេធ្មប់ល្បីម្នាក់ឈ្មោះ Merlin មេលីនដើម្បីធ្វើពិធី មើលអនាគតនៃអង្គរាជបុត្រា ទ្រង់។ ក្រោយពីគន់គូរមេឃដីភ្លើងខ្យល់ និងអាយុកើតនៃអង្គរាជកុមារ គ្រូមន្តអាគមបានយាងស្តេចទៅមួយឡែកហើយខ្សឹបបង្ហាញថា៖
«ព្រះអង្គអើយ មិនយូរប៉ុន្មានទេ ជោគវាសនាអកុសលងងឹតដ៏ធំធេងមួយ នឹងធ្លាក់មកលើទឹកដីនេះ។រាជបុត្រស្ថិត ក្នុងសម័យកាលនៃការសងកម្មវេរាផ្សងជាមួយគ្រោះថ្នាក់ធំ។ អនុញ្ញាតឱ្យទូលបង្គំនេះយកទារកទៅលាក់ទុក ឆ្ងាយមួយឡែក ខ្ញុំ ធានាថាទ្រង់នឹងមានសុវត្ថិភាព” ។
“ ឱ មឺលីន!” ស្តេចនបន្ទូលដោយបារម្ភភ្ញាក់ផ្អើល។ “ អ្នកគឺជាគ្រូវេទមន្តដ៏អស្ចារ្យ។ ហើយអ្នកគឺជាមិត្តរបស់ខ្ញុំដែលខ្ញុំទុកចិត្ត។ ប៉ុន្តែគ្មានផ្លូវទេ ដែលយើងអនុញ្ញាតឱ្យនរណាម្នាក់យកកូនប្រុសយើងទៅឆ្ងាយ!”
ជាអកុសលភ្លាមៗ ព្រះមហាក្សត្រិយានីបានសុគត។ មិនយូរប៉ុន្មានស្តេចអ៊ូធើត្រូវបានគេធ្វើឃាត។
នៅយប់ដដែលនោះ មឺលីនបានត្រូវគេឃើញ វាយលុកចូលក្នុងប្រាសាទ រំដោះនាំយកក្មេងនោះទៅ។
នៅពេលដែលសត្រូវចូលដល់ទែនស័យនាព្រះរាជបុត្រឃើញតែ គ្រែទទេ។
ដោយភ័យខ្លាចទោស ពួកស្នំ ទាហាន ពួកអភិជននិងអ្នកបម្រើស្តេចថ្មី បានចេញទៅរកមើលទៅគ្រប់ទិសទី។ ប៉ុន្តែទារកបានបាត់ហើយ!
អស់ជាច្រើនឆ្នាំនគរវឹកវរ គ្មានស្តេចអង្គុយលើបល្ល័ង្ក។
ពួកមានអំណាចនៃត្រកូលធំៗ បានប្រយុទ្ធគ្នាដើម្បីឡើងធ្វើជាស្តេច។ ភាពងងឹតបានធ្លាក់មកលើផែនដី ឈាមដាបធរណី។ អសន្តិសុខ មនុស្សអត់ស្បៀង ជាតិចលាចល គ្មានច្បាប់ទម្លាប់។
ក្រុមចោរប្លន់និងកុមសម្ព័នព្រៃ បានគ្រប់គ្រងផ្លូវដោយឡែកៗរៀងខ្លួននៅឃុំវិញ ទីក្រុងឡុងដ៍។ មនុស្សអាក្រក់ៗ បានសម្រុកចូលទៅក្នុងផ្ទះអ្នកទន់ខ្សោយឆក់ប្លន់ រំលោភ ហើយសម្លាប់។ ប្រជាជនអង់គ្លេសរស់នៅក្នុងភាពភ័យខ្លាច។
នៅឆ្ងាយពីនោះនាថាន កន្លែងស្ងប់ស្ងាត់មួយ។ អ្នកជិះសេះដ៏ថ្នឹកម្នាក់ ឈ្មោះ Sir Ector បានរស់នៅដោយសុខសាន្តជាមួយកូនប្រុសពីរនាក់។ កូនប្រុសច្បងរបស់គាត់មានឈ្មោះថា Kay ។ កូនប្រុសពៅរបស់គាត់ឈ្មោះ Arthur ជាកូនចិញ្ចឹម។
ជាច្រើនឆ្នាំមុនមានមនុស្សចម្លែកម្នាក់បានមកជួបលោក Sir Ector ជាមួយទារកតូចក្នុងដៃ។ គាត់បានសួរថា តើលោក Sir Ector នឹងចិញ្ចឹមកូននេះទេ? អ្នកជិះសេះចំណាស់បានយកទារកមកនៅក្នុងដៃ ដោយក្តីរីករាយហើយ ដាក់ឈ្មោះទារកនោះថា អាតធ័រដោយចិញ្ចឹមកូននោះជាកូនសំណព្វ ។
នៅពេល Arthur មានអាយុបាន ១០ ឆ្នាំ ជនចម្លែកដដែល បានទៅជួបអ្នកជិះសេះ Sir Ector ហើយអះអាងថាខ្លួនគាត់អាចអាននិងសរសេរបាន សុំលោក Sir Ector ជួលគាត់ឱ្យបង្រៀនកូនប្រុសទាំងពីរ។ Kay មិនអាចអង្គុយស្ងៀមសម្រាប់ត្រងត្រាប់រៀនមេរៀនទេ។ ប៉ុន្តែ Arthur បានរៀនចាំនិងស្តាប់ដោយបើកភ្នែកធំ ៗពេញចិត្តពេញថ្លើមលើកាតាព្វកិច្ចនេះ ។
ក្មេងជាប្អូនពៅបែរជាបានរៀនអ្វីៗសឹងទាំងអស់ លើលោកមិនថា អក្សរសាស្ត្រ ប្រវត្តិសាស្ត្រទស្សនវិជ្ជា សិល្បៈ ។ល។
មនុស្សចម្លែកនោះគ្មាន នរណា ក្រៅពីមឺលីន គ្រូមន្តអាគមនោះឡើយ។
នៅចុងបញ្ចប់នៃថ្ងៃនីមួយៗ នៅរាល់ពេលណា ដែល Arthur បញ្ចប់កិច្ចការរបស់ខ្លួនរួច គឺជាពេលសំរាប់ អង្គុយជាមួយគ្រូខ្លួន និយាយស្តីជជែកតវ៉ាគ្នាអំពី នយោបាយពិភពលោក។ Arthur ជាក្មេងស្គម នឹងមិនមានកម្លាំងខ្លាំងដូចបងប្រុសរបស់គាត់ឈ្មោះ Kay ឡើយ។ មឺលីនបាននិយាយថា កុំបារម្ភអំពីរឿងកាយសម្បទានោះ។
អ្វីដែលសំខាន់បំផុតគឺត្រូវមានបេះដូងទូលំទូលាយ ហើយរឹងមាំ។ អ្នកជា ក្មេងប្រុសពិសេស មានបេះដូងបើកចំហរនិងរឹងមាំខ្លាំងក្លា។
ស្តេចតូចចងចាំពាក្យពេចន៍នេះ។
នៅពេលគេមានអាយុ ១៦ ឆ្នាំបងប្រុសរបស់គាត់ឈ្មោះ Kay បានក្លាយជាអ្នកជិះសេះ។ ខុសពីប្អូនពៅដែលពេញចិត្តរឿងធំៗនានាលើលោក គេមិនចូលចិត្តអ្វីឬចង់បានអ្វីឱ្យលើសពីការពាក់ អាវទ្រនាប់ដែកនិងមួកសុវត្ថិភាព ដៃកាន់លំពែងជានិច្ចនោះទេ។
ថ្ងៃមួយនៅពេលម៉ោងរៀន គ្រូមឺលីន មើលទៅឆ្ងាយភ្លឹកភ្លាំង។
“លោកគ្រូមើល អ្វីហ្នឹង?” សំណូររបស់Arthur ។
គ្រូមឺលីន ញញឹម៖
« ប្រជាជននៃនគរមួយកំពុងត្រូវការតំណក់ទឹកនៃសេចក្តីសង្ឃឹម” ។
ឮហើយស្តេចតូច Arthurសួរភ្លាម៖
«ចុះ មានអ្វីដែលខ្ញុំត្រូវជួយពួកគេបាន?ខ្ញុំអាចទៅឥឡូវនេះដើម្បីពួកគេ”
នៅយប់នោះ ជាទិវារាត្រីដ៏ងងឹតបំផុតមិនធ្លាប់មានលើលោក។ជាពេលដែធ្មប់ Merlin the Magician បានគន់គូដឹងហើយគាត់បានមកដល់ផ្សារធំមួយនៅកណ្តាលទីក្រុងឡុងដ៍។ គាត់ឈរនៅកណ្តាលផ្ទៃដីរាប លើកដៃទាំងពីរឡើងខ្ពស់ដោយចង្អុលដំបងរបស់គាត់ទៅផ្កាយលើមេឃ។
នៅព្រឹកបន្ទាប់នៅព្រលឹមស្រាង ៗ មនុស្សម្នាបានចាប់ផ្តើមមកដល់ផ្សារ។ នៅពីមុខពួកគេគឺជាអ្វីដែលចម្លែកបំផុត។
ដុំថ្មម៉ាបពណ៌សមួយដុំ នៅចំកណ្តាលទីប្រជុំជន គឺជាដុំថ្មយក្សដែលមានទំហំ ធំមិនធ្លាប់ឃើញ ថែមទាំងផ្នែកខាងលើនៃដុំថ្មមានដោតដាវពណ៌មាស ចាំងពន្លឺផ្លាតនឹងកាំរស្មីព្រះអាទិត្យ។
ដាវ កប់យ៉ាងជ្រៅទៅក្នុងថ្មម៉ាប ហើយអស្ចារ្សណាស់គ្មានអ្នកណាមិនជញ្ជក់មាត់ចង់បាននោះទេ។ គ្មានអ្វីនៅទីនោះទេកាលពីថ្ងៃមុន!
ពួកគេលាន់មាត់បែបនេះ។
“ អ្នកណាដកដាវនេះចេញពីថ្មបាន គឺជាស្តេចអង់គ្លេសពិតប្រាកដ!”
ពាក្យទាំងនេះបានឆ្លាក់ចោលជាព័ត៌មាននៅលើផ្ទាំងថ្មពេលដែលពួកគេចូលទៅជិត។
នៅពេលដែលហ្វូងមនុស្សបានដឹងអំពីសារនោះ បុរសខ្លាំងៗទាំងឡាយបានព្យាយាមធ្វើដំណើរមកពីគ្រប់ទិសទី។ ពួកគេបានលោតឡើងលើប្លុកថ្មម៉ាបពណ៌ស ហើយពី ម្នាក់ទៅម្នាក់បានព្យាយាមដកវាហើយព្យាយាមទៀតប៉ុន្តែដាវបានជាប់យ៉ាងម៉ឺង។
សូម្បីតែផ្លាស់ទីបន្តិចក៏គ្មាន។
មនុស្សខ្លះបានសន្និដ្ឋានថានឹងគ្មានមនុស្សលោក ណាដែលអាចដកដាវនោះចេញបានទេ!”
“ យើងនឹងឃើញមនុស្សនោះមិនខាននៅថ្ងៃណាមួយ!” សំលេងនៅក្នុងហ្វូងមនុស្ស។
អ្នកឧកញ៉ាខនវែល ស្លៀកពាក់សូត្រ ជាអភិជនល្បី មកពីវណ្ណៈមន្ត្រី ម្ចាស់សម្តីអះអាងបានបោះជំហានឆ្ពោះទៅប្លុកថ្មម៉ាបពណ៌ស។
គាត់ប្រកាស៖
“ ស្តាប់!អ្នកគ្រប់គ្នា ខ្ញុំអំពាវនាវឱ្យមានការប្រកួតមួយខែចាប់ពីថ្ងៃនេះតទៅ។ កំពូលមនុស្សមកពីគ្រប់ទីកន្លែងនៅក្នុងប្រទេសអង់គ្លេសត្រូវបានអញ្ជើញឱ្យមកទីនេះ។ នឹងមានការប្រកួតប្រជែង ការប្រកួតនេះនឹងទាក់ទាញបង្ហាញអំពីអ្នកក្លាហានដែលខ្លាំងនិងពូកែជាងគេនៅប្រទេសអង់គ្លេស!បន្ទាប់មកយើងនឹងមានស្តេចម្តងទៀត!”
ប្រជាជនបានរាំនិងអបអរសាទរ។ នៅទីបំផុតមានអ្វីដែលត្រូវសប្បាយចិត្តជាង ដំណឹងនៃការប្រកួតដែលបានធ្វើដំណើរយ៉ាងលឿន ពីប្រាសាទមួយទៅភូមិមួយ ទៅគ្រប់ជ្រុងជ្រោយ ជិតឆ្ងាយនៃទឹកដី។
សូម្បីផ្ទះដ៏សែនឆ្ងាយរបស់ Sir Ector ។ Kay បានឮដំណឹងនេះនៅពេលគាត់កំពុងដុសខាត់សេះនិងមួក សុវត្ថិភាពរបស់គាត់។
“Arthur!”
គេនេះបានហៅប្អូនពៅដែលកំពុងរវល់ ដាក់គំនរគ្រាប់ពូជសម្រាប់សត្វស្លាបនិងសម្រាប់កំប្រុក។
“ វាសនាអ្នកនៅទីនោះហើយ Arthur!” Kayបញ្ជាក់ ។ “ នឹងមានការប្រកួតដកដាវមួយនៅទីក្រុងឡុងដ៍។ យើងត្រូវតែចេញដំណើរភ្លាមៗ!”
Arthur មិនដែលបានចេញទៅណាឆ្ងាយពីផ្ទះទេរហូតដល់អាយុប៉ុណ្ណេះ។ Arthurមានអំណរពន់ពេកណាស់គេ បានរត់ត្រលប់ទៅផ្ទះវិញ។ នៅទីធ្លាក៏ឃើញឳ ពុកកំពុងរៀបចំសេះ។
Sir Ector និងកូនប្រុសទាំងពីរ បានធ្វើដំណើរឆ្លងកាត់ទីក្រុងជាច្រើនទម្រាំមកដល់ឡុងដ៍។ ក្នុងដំណើរឆ្ពោះទៅការប្រកួតពួកគេ ជិះកាត់ទីលានផ្សារ ហើយរំភើបក្រៃណាចំពោះពន្លឺភ្លឺចាំងចាំងចាំងប្រណាំងក្រោមអំណាចព្រះអាទិត្យ។
ស្តេចតូច Arthur បាននិយាយជាមួយពុកនិងបងថា ៖
“ ដាវនោះមើលទៅដូចជា ដុះចេញពីថ្ម តែថ្មមិនអាចដុះជាដាវបានទេ? ម៉េចក៏គេមិនដកវាចេញ?ហើយហេតុអ្វីបានជាមានឆ្មាំរាជវាំងនៅឈរនៅជុំវិញវា?»
ពុក បានខ្នះខ្នែងទៅចុះឈ្មោះ សុំការប្រកួតធ្វើស្តេចដកដាវនោះឡើង។ Arthur អង្គុយនៅក្នុងតង់របស់ពួកគេក្បែរផ្លូវ រង់ចាំដំណឹង។
ធម្មតា Arthurទទួលបន្ទុកក្នុងការរក្សាសម្ភារៈទាំងអស់របស់ខ្លួន។ ស្រាប់បងប្រុសរត់មកពីចំងាយហើយ និយាយថា មានចោរច្រើនណាស់វាប្លន់អ្នកជិតនោះហើយ។
ក្នុងភាពយ៉ាងលឿន Arthur រត់ត្រលប់ទៅផ្សារវិញ។ ខណៈឆ្មាំកំពុងឱននិយាយគ្នា Arthur បោះជំហានឡើងលើប្លុកថ្មម៉ាបដោយផ្សងថា ៖
«ដាវអើយ!ង្នកជារបស់ពិសិដ្ឋមួយ ខ្ញុំអាចយកអ្នកទៅសម្លាប់ពួកចោរប្លន់បានទេ!»
គេលូកដៃទៅទាំងគ្មានចម្លើយ។ ដាវធំនោះបានរអិលភ្លុចចេញពីថ្មដូចត្រូវវេទមន្ត។
«ជ័យោ!»
សម្រែកលាន់មកពីគ្រប់កន្លែង ។វាជាពេលដែ Arthur ត្រូវបានគេរត់មកលើកបោះត្រឡប់ឡើងចុះ ព្រោះអបអរសាទរ។
ទោះយ៉ាងណា ដាវមួយនេះនៅតែមានសុវត្ថិភាពនៅក្នុងដៃរបស់គាត់។
គេបានរក្សាភាពឱនលំទានកណ្តាលចំណោមអំណរហើយរត់ទៅកន្លែងបងប្រុសរបស់គាត់ដែលកំពុងរង់ចាំដោយប្រគល់ដាវទៅឱ្យបងប្រុសហើយនិយាយ ថា“ នេះហើយ ទុកការពារចោរ” ។
Kay បានក្រឡេកមើលដោយមហាសែនភ្ញាក់ផ្អើល។
«ព្រះអើយ!»
«ព្រះអីទៅ?!»
Arthurចង់ដឹងតែ បងប្រុសរបស់គេគ្មានពេលឆ្លើយទេ គេបានរត់ចោលប្អូនបាត់ទៅហើយ។ បន្តិចក្រោយមក Arthur បាន ឮសំឡេងបងប្រុសនៅខាងក្រៅតង់ដែលត្រហេបត្រហបថា «ពុក!ខ្ញុំមានអ្វីពិសេសបំផុតចង់បង្ហាញ!»
បន្តិចមកKay និងឳពុករបស់បានដើរចូលមកក្នុងតង់។
លោក Sir Ector បានសម្លឹងមើលដាវលើដៃកូនច្បងហើយមើល មុខ Arthur ។ ជាបណ្តើរៗទឹកមុខបុរសចុះចំណាស់នេះគាត់ប្រែក្លាយជាសស្លេកស្លាំង។
«Kay» ពុកហៅនិងនិយាយសួររន្ថើនទៅ កូនប្រុសច្បងKay នេះ៖
«តើកូនបានដាវនេះមកពីណា?»
«វាជារបស់ខ្ញុំ!” Kay និយាយដោយកាន់វាឡើងដោយមោទនភាព។
“ Kay”ពុកនិយាយម្តងទៀតដោយសំឡេងតឹង “សួរថាកូន បានដាវនេះមកពីណា?”
ដល់ពេលដែលកូនច្បងអៀនប្រៀនហើយទាក់ទើរមុនឆ្លើយលបៗ៖
«Arthur វាធ្វើបាត់ដាវរបស់ខ្ញុំ! ដូច្នេះវាយកអានេះមកសងខ្ញុំ”
ពុកងាកភ្លាមទៅរកកូនប្រុសតូចហើយសួរ៖
«កូន? ម៉េចក៏ឯងដកដាវនេះមកបាន?”
“ខ្ញុំសុំទោស!” Arthurឆ្លើយ “ ខ្ញុំខ្ចីគេសិនប៉ា!បន្ទាន់ពេក ខ្ញុំនឹងដាក់វាសងគេលើថ្មនោះវិញ ក្រោយចាត់ការពួកចោររួច»
ពុកសង្ឃើញ៖
«សួរថាបានមកពីណា?!»
Arthur ឆ្លើយទាំងមុខសារភាព៖
«ខ្ញុំគ្រាន់តែ ទាញវាចេញពីថ្មម៉ាបដែលគេតាំងទុកនៅផ្សារ”
ពុកយល់ហើយ។ គាត់ងក់ក្បាលហើយនិយាយ៖
«ល្អណាស់ Arthur ! កូនត្រូវតែនាំពុកនិងបងទៅកន្លែងនោះឃើញផ្ទាល់ភ្នែក!»
ពួកគេទាំងបីនាក់បានប្រញាប់ប្រញាល់ត្រឡប់ចេញទៅផ្សារ។ទៅដល់កាលណា Arthur ឡើងទៅលើប្លុកថ្មម៉ាបចង្អុលពុកថា៖
«ខ្ញុំដកចេញពីទីនេះ។»
បន្ទាប់ពីនិយាយរួចមក Arthur ក៏ទម្លាក់ដាវកត្រឡប់ចូលទៅក្នុងថ្មវិញ។
«ទុកវិញហើយពុក!»គេនិយាយទៀត។
បងប្រុសឃើញហើយស្ទុះឡើងនិយាយ៖
«ជារបស់ខ្ញុំ!»
ដោយចង់ដណ្តើមយកដាវ នេះមកជាកម្មសិទ្ធិKay ខំទាញហើយទាញទៀត ប៉ុន្តែមិនកម្រើកសូម្បីតែមួយអិញណានោះឡើយ។
ខឹងពេក ក្រោយហត់អស់កម្លាំង Kay បានស្រែកទៅប្អូនថា“ តើឯងបានធ្វើមន្តអាគមអីចំពោះវា?”
“ គ្មានទេ!” ប្អូនប្រុសបាននិយាយដោយហួសចិត្ត។
«ឯងមានអំពើធ្មប់អ្វីមួយ!” ស្រែកឡើងដោយបងប្រុស។
“ ស្ងាត់! ទាំងពីរនាក់!” លោកឳពុកដែលកំពុងរំភើបហួសថ្លែងហារកាត់សេចក្តី។
«យើងគ្រប់គ្នាដឹងថា ហេតុផលគឺអ្វី!»
គាត់និយាយខណៈហ្វូងមនុស្សបានចាប់ផ្តើមរុំពទ្ធ័ទីនេះ។
“ ហេ! តើអ្នកណាទាញដាវចេញពីថ្មមុននេះ?”សំឡេងនេះ បានសួរមកពីក្នុងចំណោមទស្សនិកជន។
“ ខ្ញុំ” Arthur និយាយទាំងគិតថាជាកំហុសនិងមានទោស “ខ្ញុំបានធ្វើវា។”
“ធ្វើវាម្តងទៀត!” សំឡេងបញ្ជាក់ចេញពីហ្វូងមនុស្ស។
“ បាទ! !”
Arthur ដាក់ដៃរបស់គាត់នៅជុំវិញចំណុច មាសក្បាលដាវ ហើយទាញមួយកព្រឹបប៉ុណ្ណោះក៏បានរអិលផ្លែទាំងអស់ចេញស្រឹបមក។
“អស្ចារ្សៗៗៗៗៗ»
សម្រែកលាន់មកទ្រហឹង។
« នរណា?នរណាធ្វើ? មានឈ្មោះ អ្វី?”
សម្រែកសួរលាន់រំពងជារលកសំឡេងមហាជនខ្លាំងដូចស្នូររលកគ្រាំគ្រេង។
ប្អូនប្រុសបាននិយាយតបខ្លាំងៗទៅក្នុងក្រុមអ្នកសួរ៖
«ខ្ញុំ Arthur»
អ្នកឧកញ៉ាខនវែល ដែលជាអ្នកហៅឱ្យមានការប្រកួតនេះបានចេញមកពីក្នុងចមណោមកងការពារ។ គាត់ដើរយ៉ាងសង្ហាមកដល់ហើយនិយាយ៖
«ដាក់ចូលហើយដកជាថ្មីបានទេ?!»
“ មិនអីទេ” Arthur និយាយ។
ថាចប់គេ បានយកដាវដោតទៅលើថ្មវិញ រួចលោតចុះក្រោម។ ឧកញ៉ានោះគាត់លោតឡើងមកដល់ ហើយចាប់កាន់ដាវ ប៉ុន្តែទាញ មិនរើមិនកម្រើកសូម្បីតែបន្តិចណា។
អ្នកជិះសេះម្នាក់ទៀតបានព្យាយាមដែរ ពួកគេជួយគ្នា មួយហើយមួយទៀត ប៉ុន្តែគ្មាននរណាអាចលើកដាវឡើងមកពីគន្លាក់ថ្មបានទេ។
អ្នកឧកញ៉ាខនវ៉ាលបានដង្ហក់ហើយងាកមកនិយាយ៖
«វេនឯងក្មេងប្រុស! ថាដកទៅ!»
Arthur បោះជំហានទៅរកថ្មម្តងទៀត ហើយដកចេញទៀតដោយភាពងាយស្រួល ។ លើកនេះ ដើម្បីសំញ៉ែងឱ្យក្រុមដែលនៅពីចំងាយបានឃើញដែរ គេលើកវាឡើងខ្ពស់ផុតក្បាលបញ្ជាំងគ្នាជាមួយពន្លឺព្រះអាទិត្យ។
មហាជនស្រែកជាញជ័យដោយក្តីភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ហ្វូងមនុស្សមិនដឹងថា ត្រូវគិតយ៉ាងម៉េចទេចំពោះអភិនិហារអស់ទាំងនេះ។
ទីបំផុតមនុស្សម្នាក់បានចេញមកពីក្នុងចំណោមនោះ ហើយស្រែកឡើងខ្លាំងៗ៖
«ស្តេចថ្មីរបស់យើង!»
អ្នកទីពីរបន្ទរតាម៖
«ទីបំផុត! យើងមានស្តេចហើយ!”
គ្រប់គ្នាបន្ទរតាម “ នៅទីបំផុត!”
គ្រប់គ្នាសាទរឡើង។
ទោះយ៉ាងណាស្រាប់តែ
“ ឈប់!” អ្នកណាម្នាក់ទៀតបានស្រែកឡើង។
គេជិះសេះខ្ពស់មួយចូលមកជាសភាពអភិជនខ្លាំងក្លាម្នាក់ហើយថ្កោលទោសថា៖
“តើអ្នករាល់គ្នា ពិតជាគិតថា ក្មេងប្រុសស្គមស្គាំងនេះ គួរតែគ្រប់គ្រងលើយើងទាំងអស់គ្នាមែនទេ?”
“ បាទ!” បាននិយាយថាសំឡេងមួយតបត នាំឱ្យបុរសប្រឆាំងនោះនិងមហាជនចោល ភ្នែកមកតាមដានទាំងអស់គ្នា។
នោះជាការបង្ហាញខ្លួននៃគ្រូមន្តអាគម Merlin ។
“ ខ្ញុំស្គាល់ក្មេងប្រុសនេះ។ ខ្ញុំស្គាល់បេះដូងមហាសាលនិងភាពរឹងមាំនៃធាតុមេឃដីរបស់គាត់។ នៅប្រទេសអង់គ្លេសនេះ គ្មាននរណាម្នាក់ដែលមានបេះដូងធំទូលាយនិង អំណាចខាងក្នុងខ្លាំងជាងគាត់ទៀតទេ។ ដាវ នេះ បានប្រាប់យើងថា យុវជននេះគឺជាស្តេចបន្ទាប់របស់អង់គ្លេស។ វាជាបណ្តាសារនៃអទិទេព”
អ្នកជំទាស់ដដែលបានស្រែកឡើង៖
«យើងមិនប្រកែកទេ តែស្តេចយើងត្រូវចេញមកពីវណ្ណៈអភិជន មិនមែនក្ររហាមឡើយ!»
គ្រូមឺលីនបានងក់ក្បាលហើយនិយាយថា៖
“ ក្មេងប្រុស នេះ មិនត្រឹមតែជាអភិជនគឺជារាជវង្ស!ទ្រង់ជារាជកុមារបាត់ខ្លួននៃស្តេចអ៊ូធើរ សួរ គាត់ទៅតើគាត់ឈ្មោះអ្វី?!
ការអបអរសាទរចាប់ផ្តើមរំពង ឡើង!
«ចូលចម្រើនស្តេចArthurៗៗៗៗ»
លោក Sir Ector បានយល់រឿងហេតុពិតហើយ ដែលមនុស្សចម្លែកម្នាក់នេះបាននាំមកឱ្យខ្លួននូវទារកតូច គួរឱ្យស្រលាញ់មួយកាលពីជិតម្ភៃឆ្នាំមុន។ គាត់យំ ហើយងើយមើលទៅមេឃ។
មនុស្សម្នាលុតជង្គង់។
នៅទីបំផុតស្តេចថ្មីត្រូវបានជ្រើសរើសឡើង។
ស្តេចវ័យក្មេងបានរបោះជំហានទៅរកថ្មម្តងទៀតហើយឡើងឈរពីលើវា ។ ទ្រង់ទន្ទេញពាក្យថា «យើងនឹងបន្ថែមសេចក្តីសង្ឃឹម និងថ្ងៃថ្មីសម្រាប់ប្រទេសអង់គ្លេស!»