Your cart is currently empty!
រឿង Pinocchio
និទាននេះត្រូវបានកែសម្រួលពីដំណើរផ្សងព្រេងរបស់ភីណូឆីយ៉ូ (១៨៨៣) ដោយអ្នកនិពន្ធ ជនជាតិអ៊ីតាលី ឈ្មោះខាឡូ ខូឡូឌីដែលជាដំណើររឿងនិទានអំពីក្មេងប្រុសធ្វើឡើងពីឈើម្នាក់។
តាំងពីយូរយារណាស់មកហើយនៅប្រទេសអ៊ីតាលី មានបុរសជាងឈើចាស់ ឈ្មោះ Geppetto ។
ធីក-ធីក-ធីខេក! ធីក-ធីក-ធីខេក! ជាសូរនៃនាឡិកាឈើទាំងអស់នៅក្នុងហាងរបស់គាត់។
នៅពេលគាត់ធ្វើការ Geppetto មានអារម្មណ៍សប្បាយចិត្ត។ ប៉ុន្តែនៅពេលដែលគាត់សម្រាកឯកោ អារម្មណ៍ដ៏ក្រៀមក្រំមួយបានកើតឡើង
“ អា!” គាត់គិត “ ពេញមួយជីវិតរបស់ខ្ញុំហើយគ្មានកូនណាដែលត្រូវហៅខ្ញុំពុកទេ!”
ដូច្នេះថ្ងៃមួយ Geppetto បានឆ្លាក់រូបអាយ៉ងពីឈើ ជារាងក្មេងប្រុស។
គាត់រំភើបណាស់ពេលច្នៃបង្កើតដៃនិងជើងរបស់អាយ៉ងដើម្បីឱ្យអាចធ្វើចលនាបាន។ រួចសព្វ គាត់ក៏បានកាត់និងដេរសំលៀកបំពាក់ដ៏ស្រស់ស្អាតមួយសម្រាប់ពាក់ចូល ដូចជានេះជាក្មេងប្រុសពិតៗ។ Geppetto បាននិយាយនឹងក្មេងឈើថា “ កូនខ្ញុំនេះ មានឈ្មោះPinocchio ។
នៅយប់នោះលោក Geppetto បានយកPinocchio មកផ្ទះហើយគេងលើគ្រែជាមួយ។
ពីខាងក្រៅបង្អួចផ្កាយធំមួយភ្លឺចែងចាំងឡើង។ លោកGeppetto មើលទៅផ្កាយភ្លឹបភ្លែតៗហើយនិយាយតែឯងថា ឱផ្កាយដ៏ភ្លឺ! ប្រសិនបើខ្ញុំអាចសំរេចបំណងមួយមែន សូមឱ្យPinocchio នេះក្លាយជាក្មេងប្រុសពិតប្រាកដម្នាក់សម្រាប់ជីវិត ខ្ញុំ” ។
ទោះទន្ទេញបែបនេះ ប៉ុន្តែជាការពិត គាត់ដឹងថា មិនអាចទៅរួចទេ។
នៅយប់ដដែលនោះ ផ្កាយដ៏ធំដដែលបានលោតចូលមកក្នុងបន្ទប់របស់ Geppetto ដោយមិនយូរទេ បានប្រែខ្លួនទៅជាទេពអប្សរពណ៌ខៀវ!
អូយហើយទេពអប្សរពណ៌ខៀវបានហោះទៅលើគ្រែ។
ទេពអប្សរបាននិយាយយ៉ាងពិរោះដូច្នេះថា៖
“ អាយ៉ងឈើតូចអើយ!យើងពរឱ្យអ្នក នៅពេលព្រឹកនឹងអាចដើរនិងនិយាយដូចក្មេងប្រុសពិត” ។
ថាប់ នាងបានប៉ះអាយ៉ងឈើមួយដងដំបងសិល៍របស់នាងហើយនិយាយថែម៖
“ ហើយប្រសិនបើថ្ងៃណាមួយ អ្នកអាចបញ្ជាក់ថា អ្នកជាក្មេងដែលមានភាពក្លាហាននិងស្មោះត្រង់ អ្នកអាចក្លាយជាក្មេងប្រុសពិតរៀងរហូតទៅ” ។
ភ្នែករបស់ភីណូឆីយ៉ូ Pinocchioបានបើកខ្វាកក្រោមឥទ្ធិពលនៃពរជ័យមួយនេះ។ Pinocchio គេញញឹមដាក់ទេព្តា ហើយទេពអប្សរខៀវបានញញឹមតប រួចទើបនាងនិយាយបន្ថែមថា៖
“ រឿងមួយទៀត”
ភ្លាមៗនោះ មនុស្សតូចទៀតបានបង្ហាញខ្លួន។ គាត់ស្លៀកពាក់ស្អាតហើយអាចនិយាយបានផង។ ទេពអប្សរខៀវបាននិយាយថា គាត់នេះ នឹងនៅជាមួយអ្នកដើម្បីជួយ អ្នកធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃ។
ហើយជាមួយនោះ ទេពអប្សរខៀវបានរសាត់បាត់ទៅតាមផ្លូវចេញពីបង្អួចហោះឡើងទៅលើមេឃ កណ្តាលពេលយប់ស្ងាត់។
នៅពេល Geppetto ភ្ញាក់ពីដំណេកនៅព្រឹកបន្ទាប់គាត់បាន ទៅរកកូនឈើនិងប៉ងថា យក ចេញពីគ្រែដើរសួនបេះអ្វីៗនឹងគ្នា ប៉ុន្តែគ្រែទទេ!
“ ខ្ញុំនៅទីនេះពុក!” Pinocchio និយាយពីម្ខាងទៀតនៃបន្ទប់។
Geppetto បានវិលជុំវិញដោយបារម្ភ។
“ អ្វី? អ្នកអាចនិយាយបាន?”
“ បាទ! ខ្ញុំជាភីណូឆីយ៉ូជាកូនប្រុសរបស់អ្នក!”
“ តើនេះអាចកើតឡើងដោយយ៉ាងម៉េចទៅ?”
Geppetto និយាយទាំងតក់ស្លុត ។
វាជាការពិតណា៎ពុក
បន្ទាប់ពីអំណរហួសប្រមាណ និងសំរួលខ្លួនរួចមក គាត់បាននិយាយ៖
«ប៉ុន្តែអ្នកណាខ្វល់?យើងមានកូនមួយហើយ!»
គាត់បានប្រញាប់ប្រញាល់លើកពរកូនឈើមកទុកក្នុងដៃរបស់គាត់ដោយលួងលោម៖
“ ភីណុចឈីយ៉ូកូនប្រុសខ្ញុំ!” គាត់បាននិយាយជាមួយសព្ទសំឡេងពេញដោយសុភមង្គលដ៏អស្ចារ្យ។
គ្រប់គ្នាតែងឃើញបុរសជាងឈើ មានសុភមង្គលជាខ្លាំងពីរនាក់នឹងកូនប្រុសរបស់គាត់។ មកដល់ថ្ងៃមួយ Pinocchio បាននិយាយថា៖
“ ខ្ញុំចង់ទៅសាលារៀនដូចក្មេងប្រុសដទៃទៀតដែរ” ។
ឪឮចប់កាលណា លោកGeppetto បាននិយាយតបថា៖
“ ពិតណាស់! ប៉ុន្តែ ព្រះអើយ ពុកគ្មានលុយទិញសៀវភៅសិក្សាទេ!ព្រះឱ្យមធ្យោបាយមកខ្ញុំផង!»
ល្ងាចនោះ ជាងឈើ Geppetto បានត្រលប់មកផ្ទះវិញជាមួយសៀវភៅសិក្សា។ គាត់បាននិយាយប្រាប់កូនដោយមោទនភាពថា៖
“ ឥឡូវនេះអ្នកអាចទៅសាលារៀនបាន” ។
“ តែប៉ា! តើអាវរងាដ៏កក់ក្តៅរបស់អ្នកនៅឯណា?”
ដោយគ្រវីដៃរបស់គាត់ Geppetto បាននិយាយថា៖
“ មិនចាំបាច់ព្រួយបារម្ភអំពីរឿងនោះទេ។ អ្វីដែលសំខាន់គឺអ្នកនឹងទៅសាលារៀននៅថ្ងៃស្អែក!”
ជាងឈើ គាត់មិនចង់ឱ្យភីណុចឈីយ៉ូដឹងថាគាត់បានដោះអាវកក់ក្ដៅរបស់គាត់ទៅលក់ចោល ដើម្បីទិញសៀវភៅសិក្សានោះឡើយ។
នៅព្រឹកបន្ទាប់ Pinocchio បានជំរាបលា ពុកGeppettoទៅកាន់សាលា ។
គាត់បានដើរយ៉ាងរហ័ស និងមានបញ្ញារកឃើញផ្លូវកាត់រំលងឆាប់ដល់ជាងក្មេងដទៃ ។ តាមផ្លូវទៅសាលារៀនកូនមនុស្សតូចកំដរគាត់ទៅ ហើយ បានជិះលើស្មារបស់គាត់ដោយរីករាយផងដែរ។
កញ្ជ្រោងនិងឆ្មាបានបង្ហាញខ្លួនរារាំង Pinocchioដោយសួរថា៖
“ ហើយតើ Pinocchio ឯងដើរទៅណានេះ?”
“ ខ្ញុំនឹងទៅសាលារៀន!” Pinocchio ញញឹមរីករាយផងពេលឆ្លើយ ។
“ ទេ! នៅថ្ងៃដ៏មានអាកាសល្អបែបនេះ? ទៅរៀនធ្វើអី” កញ្ច្រោងល្បិចដាក់ដោយការនិយាយបំភ្លៃ។
“ វាមិនល្អឯណាដែលយកខ្លួនទៅជាប់ឃុំនៅក្នុងសាលា! Pinocchio អ្នកគួរតែមកជាមួយយើងដើម្បីចូលរួមលេងសប្បាយ”ឆ្មាបន្ថែមដោយបានដាក់ដៃពាក់បបួលនៅជុំវិញស្មារបស់ភីណូឆីយ៉ូ។
“ អ្វីក៏ដោយ Pinocchioឯងសុទ្ធតែ អាចរៀនបាននៅឯការលេងកម្សាន្ត មិនបាច់ទៅសាលាទេ”
“ ពិតឬ?” Pinocchio ក្រឡង់ៗភ្នែកស្តាប់ដោយផ្អើល ។
«មែនណា៎!»
តែកូនមនុស្សបានឱនមកខ្សឹបនិយាយថា៖
“ ភីណុកឈីយ៉ូ!អ្នកជាក្មេងល្អពួកគេមិនល្អទេ កុំជឿ កុំស្តាប់”
ឮហើយ កញ្ជ្រោងបានខឹងនឹងលើកមួយមកគ្របដណ្តប់ពីលើមនុស្សតូចឈឹងតែមនុស្សតូចនៅតែបានព្យាយាមស្រែករំឮកថា៖
“ ភីណុចឈីអូកុំស្តាប់កញ្ជ្រោង!”
តែ Pinocchioមិនខ្វល់ គេវក់ជាមួយមិត្តឆ្មានិងកញ្ច្រោង។
“យល់ព្រម!” Pinocchio ។ “តោះទៅដើរលេង!” ហើយពួកគេបានទៅទាំងអស់គ្នា។
ពួកគេមកដល់ក្លឹប ឃើញបញ្ឈរលក់សំបុត្រ។ ដោយមើលទៅហាក់ក្រៀមក្រំ Pinocchio និយាយទៅកាន់កញ្ជ្រោងនិងឆ្មាថា“ ខ្ញុំមិនមានលុយទិញសំបុត្រទេ” ។
បុរសម្នាក់កំពុងលក់របស់ចាស់ៗ នៅលើតុក្បែរខ្លោងទ្វារ។
គាត់បានស្រែកថា“ សួស្តី Pinocchio! បើឯងចង់បានសំបុត្រលេង ឯងលក់សៀវភៅសិក្សាថ្មី មកខ្ញុំ! អ្នកអាចរកប្រាក់សម្រាប់សំបុត្រហើយ”
Pinocchio ញញឹម គាត់បានលក់សៀវភៅសិក្សារបស់គាត់យកលក់សំបុត្រចូល។
“ ទេ ភីណូឆីយ៉ូឈប់សិន!” មនុស្សតូចចំចេញពីក្រោមមួកមកតឿន ប៉ុន្តែភីណុចឈីយ៉ូកញ្ជ្រោងនិងឆ្មាមិនបានខ្វល់ទេ គាត់ទេ។ ពួកគេបានចូលដល់ខាងក្នុងរោងល្ខោនមួយរួចទៅហើយ។
នៅលើឆាកគឺជាការសម្តែងអាយ៉ងអមដោយភ្លេងនិងភ្លើងរំភើបពង្វក់ Pinocchioភ្លេចអ្វីៗគ្រប់យ៉ាង។
“ខ្ញុំក៏ជាអាយ៉ងដែរ!»
Pinocchio គាត់បានលោតវឹបទៅលើឆាកហើយចាប់ផ្តើមរាំជាមួយអាយ៉ងផ្សេងទៀត។
“ មើលទៅអាយ៉ងថ្មីនេះ!” គ្រប់គ្នាផ្អើលឡើង គេនិយាយទៀតថា“ វាគ្មានខ្សែទេ!តែរាំបានល្អ”
“ គ្មានខ្សែមែនទេ?” អ្នកផ្សេងៗទៀតចាប់អារម្មណ៍ទះដៃ “ អស្ចារ្យ!”
មនុស្សគ្រប់គ្នាសើចនិងផ្តើមបោះកាក់នៅលើឆាក។
បុរសម្ចាស់ល្ខោន រត់ចេញមកទទួលយករង្វាន់ដោយអំណរ ។
“ អញ្ចឹងឥឡូវនេះ!” គាត់គិតដោយត្រដុសចង្កា “ អាយ៉ងនេះគ្មានខ្សែនឹងធ្វើឱ្យខ្ញុំក្លាយជាអ្នកមាន!”
រឿងបន្ទាប់ដែលភីណុចឈីយ៉ូដឹង គឺគាត់ត្រូវបានគេយកទៅឃុំទុកក្នុងទ្រុងបក្សី។ មួយសន្ទុះក្រោយមកទ្វារត្រូវបានបិទ។
“ ហេ, ដោះលែងខ្ញុំចេញ!”
គ្មានអ្នកណាខ្វល់ទេ។ មនុស្សតូចរបស់ទេពអប្សរបានរត់ចូលទៅក្នុងទ្រុងនេះជាមួយដោយព្យាយាមរកវិធីដោះសោឱ្យ Pinocchio ប៉ុន្តែគាត់មិនអាចដោះស្រាយបាន។
“ខ្ញុំគិតលែងឃើញហើយ!នឹកពុកណាស់ គាត់រកយើងមិនឃើញទេ” Pinocchioផ្តើមយំយែក ។ “តើរឿងនេះកើតឡើងយ៉ាងដូចម្តេចចំពោះខ្ញុំ?” គេគិតទាំងសោកស្តាយ។
ភ្លាមៗមួយរំពេច! មានទេពអប្សរពណ៌ខៀវមួយលេចឡើង។
“ សូមជួយផង!” Pinocchio បាននិយាយអង្វរករនាង ។
“តើអ្នកអាចជួយខ្ញុំបានទេ?”
ទេពអប្សរខៀវបាននិយាយថា“ ប្រាប់ខ្ញុំពីមូលហេតុដំបូង!តើអ្នកចូលក្នុងទ្រុងបានដោយរបៀបណា?”
មនុស្សតូចចង់និយាយ ប្រាប់នាងពីគ្រប់អ្វីៗដែលបានកើតឡើងពិតតែ Pinocchio ចង់កុហក។
«ខ្ញុំត្រូវបានគេប្លន់និងចាប់មក”
“តើពិតទេ?” ទេពអប្សរខៀវផ្ទាន់ដោយមានទឹកមុខដឹងរឿង។
ច្រមុះរបស់ Pinocchio ចាប់ផ្តើមលូតវែងចេញឡើង។
“ បាទប្លន់និងចាប់មកមែន” Pinocchio បាននិយាយដដែលទៀត។
នាងនៅស្ងៀមធ្វើសង្ស័យ Pinocchioបន្ថែម៖
“ ដោយបុរសពីរនាក់ បាទ ទេបួននាក់!”
ច្រមុះបានកើនឡើងប្រវែងកាន់តែស្រួច។
“ ពួកគេបានយកសៀវភៅរបស់ខ្ញុំ។ ពួកគេបាននាំខ្ញុំមកទីនេះ។ ហើយពួកគេបានបោះខ្ញុំចូលក្នុងទ្រុងនេះ!”
ច្រមុះរបស់ Pinocchio លូតដុះវែងជាងមុនរហូតដល់ Pinocchio លែងអាចមើលឃើញអ្វីនៅចំពោះមុខបានក្រៅពីបាំងភ្នែកដោយច្រមុះធំមួយប៉ុណ្ណោះ។
“ ហេតុអ្វីបានជាច្រមុះខ្ញុំធំដូច្នេះ?” Pinocchio បានស្រែក។
ទេពអប្សរខៀវតបឡើងនៅក្នុងសំលេងតឹងរ៉ឹង៖
“ អ្នកត្រូវតែដឹងថា ការពិតគឺជាអ្វីដេលបានកើតឡើង មិនមែនប្រឌិតទេ! ច្រមុះវែងព្រោះ
អ្នកកុហក!»
Pinocchio បានឈ្ងោកមុខសារភាពថា៖
“ ខ្ញុំមកទីនេះជាមួយកញ្ជ្រោងនិងឆ្មា លក់សៀវភៅចោល”
ច្រមុះបានដកថយមក ខ្លី។
“ ខ្ញុំត្រូវលក់សៀវភៅរបស់ខ្ញុំ ដើម្បីទទួលបានសំបុត្រចូល”
«ចាំបាច់ទេ ធ្វើបែបនោះ»
Pinocchio បាននិយាយតវ៉ា៖
«ចាំបាច់ព្រោះសម្រេចចិត្តលក់សៀវភៅរបស់ខ្ញុំនេះក៏ដើម្បីទទួលបានសំបុត្រ” ។
ច្រមុះថយទៀត។
“ បន្ទាប់មក គេក៏ចាប់ដាក់ខ្ញុំនៅក្នុងទ្រុងនេះ” ។
ច្រមុះបានត្រលប់មកធម្មតាវិញហើយ។
ទេពអប្សរខៀវនិយាយថា៖
“ក្មេងមិនកុហក! អ្នក ធ្វើបានល្អដែលសារភាពកំហុស ឥឡូវនេះខ្ញុំនឹងនាំ Pinocchio ចេញពីទីនេះ”
ដោយអំណាចនៃដំបងរបស់នាង ភីណុកឈីយ៉ូបានចេញពីទ្រុង។
“ នេះគឺជាសៀវភៅរបស់អ្នក” ហើយ Pinocchio បានកាន់សៀវភៅសាលាថ្មីមកវិញ នៅក្នុងដៃ ម្តងទៀតដូចកាលពីព្រឹក។
ទេពអប្សរខៀវបានបញ្ជាក់នឹង Pinocchio ដោយនិយាយថា៖
« Pinocchio គួរនៅម្នាក់ឯងចាប់ពីពេលនេះតទៅ។តែប្រាកដថា អ្នកនឹងធ្វើរឿងត្រឹមត្រូវនៅលើកក្រោយ” ហើយនាងបានរសាត់បាត់។
Pinocchio បានត្រលប់មកផ្លូវ បកទៅសាលារៀនវិញ។ គ្រូបង្វឹកម្នាក់បានបង្ហាញខ្លួនក្នុងរទេះសេះ ហើយសួរថា៖
“ សួស្តីក្មេងឈើ តើជិះទេ?»
“ ទេសូមអរគុណ” Pinocchio បាននិយាយ។ “ ខ្ញុំនឹងទៅសាលារៀន”
គ្រូបង្វឹករូបនេះបានប្រាប់ Pinocchio ថា“ អាចទៅដល់លឿនបើទៅជាមួយខ្ញុំ” ។
“អូខេខ្ញុំជិះជាមួយ” Pinocchio និយាយឡើងព្រោះគេចង់ទៅសាលារៀនភ្លាមៗ។
នៅពេលដែល Pinocchio ឡើងរទេះនេះ គ្រូបង្វឹក បាននិយាយថា៖
“ និយាយអញ្ចឹង ហេតុអ្វីបានជាក្មេងប្រុសល្អដូចជាអ្នក ត្រូវទៅសាលារៀនគួរឱ្យធុញ?”
“ ដើម្បីរៀនអ្វី ៗថ្មី និងដើម្បីធំឡើង» Pinocchio និយាយតប។
គ្រូបង្វឹកនិយាយថា៖
“ អញ្ចឹង មិនបាច់ទៅក៏បាន ខ្ញុំប្រាប់អ្នកបាន ពីអ្វីដែលអ្នកចង់រៀនឥឡូវនេះ”
“ឥឡូវនេះ?”
“ បាទ! នៅកន្លែងមួយមានស្ករគ្រាប់ហ្វ្រីៗញាំតាមចិត្តមានក្មេងច្រើនដែលយើងអាចរៀនពីអ្វីៗដែលយើងចង់ចេះបាន!សប្បាយណាស់»
ជិះបានទៅមុខបន្តិច គ្រូបង្វឹកបានឈប់នៅទីងងឹត ហើយ បោះ Pinocchio ទៅដី។
“ក្មេងនេះ គឺជារបស់អ្នកឯងហើយ”
គ្រូបង្វឹកបានទទួល លុយមួយដុំធំដោយការលក់ Pinocchio ទៅឱ្យមនុស្សចម្លែកលេចចេញពីជ្រុងងងឹត។ បន្ទាប់មកគ្រូបង្វឹកចង្រៃបានបររទេះចាកចេញទៅចោល Pinocchio ។
ហេតុអ្វីទៅ?
ប៉ុន្តែនៅពេលដែល Pinocchio ភីណុចឈីយ៉ូមើលជុំវិញខ្លួន គាត់លែងខ្វល់ទៅវិញដោយសារ
អ្វីគ្រប់យ៉ាងដែលគ្រូបង្វឹកបានប្រាប់មុននេះ គឺជាការពិត!
Pinocchio ត្រូវបានគេយកមកទីតាំងដែលពេញពាសដោយ ដុំស្ករគ្រាប់ឆ្ងាញ់ៗ ទឹកកកឈូសមានគ្រប់រសជាតិ ក្មេងៗដូចគាត់ជាច្រើនកំពុងផ្តុំគ្នានៅទីនេះអាចញ៉ាំ ហើយលេងពេញមួយថ្ងៃ។ គ្មាននរណាម្នាក់ក្នុងចំណោមពួកគេត្រូវសម្លុតឬធ្វើបាបទេ។
គេភ្លេចពុកចាស់និងភ្លេចអ្វីគ្រប់យ៉ាង។
ប៉ុន្តែ បន្ទាប់ពី ពីរបីថ្ងៃក្រោយមក មានអ្វីចម្លែកមួយកើតឡើង។
Pinocchio បានឃើញជួរសត្វលាមួយវែងមកដល់់ ដែលដឹកនាំដោយមនុស្សចម្លែកងងឹតស្លុប ម្នាក់។
“អូទេ!” Pinocchio គិត“ ឥឡូវខ្ញុំយល់ហើយ! ក្មេងប្រុសទាំងអស់នឹងទៅជាលានៅទីនេះ។ បន្ទាប់មកសត្វលាត្រូវបានលក់ចំណេញលុយ។
Pinocchio បួងសួងចង់ចាកចេញពីទីនេះ។
«នាំខ្ញុំចេញពីទីនេះឱ្យលឿន ផង!»
Pinocchio គឺគាត់អាចរត់លឿនណាស់! គេរត់យ៉ាងរហ័សដែល មិនយូរប៉ុន្មានគេបានមកដល់់ ក្បែរសមុទ្រ។ Pinocchio រួសរាន់ទៅនិយាយជាមួយសន្តិសុខម្នាក់នៅកំពង់ផែថា៖
“ សូមលោកម្ចាស់ជួយ រកបុរសចំណាស់ជាជាងឈើឈ្មោះ Geppetto ។ តើអ្នកស្គាល់គាត់រឺទេ? ?
បុរសនោះតបវិញថា ៖
“ ស្តាប់ទៅដូចជា យឺតពេលក្នុងការរកគាត់ហើយ! ហ៊ឹម បុរសចំណាស់នោះ កាលដែលកូនប្រុសរបស់គាត់បានបាត់ មិនត្រលប់មកវិញ។ គាត់បានចេញ ទូកហើយ ទៅទាំងត្រជាក់ដើម្បីរកកូនប្រុស។ តាំងពីពេលនោះមក គ្មាននរណាម្នាក់បានឃើញបុរសកំសត់នោះវិលមកទេ” ។
“អូទេ! នេះគឺជាកំហុសរបស់ខ្ញុំទាំងអស់!” Pinocchioយំរន្ធត់ ហើយគេប្តេជ្ញាឡើងថា៖
“ ខ្ញុំត្រូវរកពុកខ្ញុំមកវិញ!” Pinocchio បានលោតចេញពីផែចូលទៅក្នុងសមុទ្រ។
ដោយសារខ្លួនធ្វើពីឈើ ដូច្នេះ Pinocchio អាចអណ្តែតលើទឹកសមុទ្របានគិតពីស្រែកមិនឈប់ថាៈ
“ពុក!អើយមកវិញមកៗ” ស្រែកយ៉ាងណានៅតែ គ្មានចម្លើយទេ។
អ្វីដែល Pinocchio អាចមើលឃើញនៅជុំវិញគឺមានតែវាលទឹកពណ៌ខៀវគ្រប់ទីកន្លែង។ រហូតដល់ ឆ្ងល់ថាអ្វីទៅនៅឯច្រាំងឆ្ងាយ?
មានអ្វីមួយកំពុងប្រញាប់បង្ហាញខ្លួនឡើងមកជិត Pinocchio។
វាជាសត្វអ្វីដែលធំហើយលឿនណាស់!
ជាត្រីបាឡែនធំមួយ!ពិតហើយ វាធំនឹងសាហាវខ្លាំងបំផុត។ វា បានហែលយ៉ាងត្របាញ់មករក Pinocchio រួចបើកថ្គាមដ៏ធំជាមួយនឹងបំណងយ៉ាងស្រេកឃ្លានក្នុងការលេបឆី Pinocchio ចូល។
គេស្លន់ស្លោពេលបានឃើញថាខ្លួនឯង ស្ថិតនៅក្នុងពោះដ៏ងងឹតរបស់ត្រីបាឡែន។
“អ្នកណាក្នុងនេះ!» Pinocchio បានសួរឡើងពេលឃើញស្រមោលមួយ។
សំឡេងរបស់បុរសចំណាស់ម្នាក់បានតបខ្សោយថា“ ខ្ញុំហត់ណាស់ អត់ដកដង្ហើមបានទៀតទេ” ។
Pinocchio ដឹងថាជាអ្នកណា គេស្រែកអំណរថា“ពុក!តើនោះជាពុកមែនទេ?វាលេបបុកចូលពោះហើយ?”
ជាងឈើអរណាស់។ គាត់ជិតស្លាប់នៅតែអរខ្លាំងរហូតស្រែកឡើងថា៖
“កូនប្រុសរបស់ខ្ញុំមកហើយ!”ពិតជាសំឡេងជាងឈើ Geppetto និយាយមែន។គាត់បន្ថែមវោិញថា “អូទេ ខ្ញុំគិតថាខ្ញុំសុបិន!”
ពួកគេរត់ឱបគ្នា ដោយសេចក្តីរីករាយ។
“ ខ្ញុំចង់អោយយើងពុកកូនបានចេញក្រៅវិញ!” Pinocchio និយាយ ហើយគេបានគិតទាំងទ្រោបក្បាល។
ខ្ញុំនឹងកាត់ដៃជើងនេះ ប្រមូលឈើនោះដុតជាអណ្តាតភ្លើងឆាបឆេះតែខ្ញុំនឹងឆះស្លាប់។
“ តែនេះជារបៀបមួយគត់ ដែលយើងអាចធ្វើឱ្យត្រីបាឡែនកណ្តាស់ពុកខ្ញុំចេញទៅក្រៅ!” Pinocchio បានតាំងចិត្ត។
ត្រីបាឡែនបានក្អកយ៉ាងខ្លាំងឡើងព្រោះទ្រាំមិនបានទេចំពោះផ្សែង។
អីយ៉ា !! នៅក្នុងការកណ្តាស់ដ៏ធំមួយទៀត Pinocchio, Geppetto បានហើរចេញពីផុតឡើងមាត់ត្រីបាឡែនពួកគេ រមៀលម្តងហើយម្តងទៀតនៅក្នុងទឹកសមុទ្រ។
ទីបំផុតពួកគេបានរមៀលឡើងមកដល់លើច្រាំងវិញ។
“ ឯណាទៅ Pinocchio?”
ជាងឈើGeppetto បានប្រវេប្រវាក្រោកឈរឡើងស្វែងរកកូនប្រុសគាត់។
បន្ទាប់ពីការស្វែងរកយ៉ាងហត់នឿយមក ឪពុកបានរកឃើញកូនគាត់គឺ Pinocchio ដែលបានក្រាបក្បាលជាប់នៅក្នុងភក់។
“ ភីណុចឈីយ៉ូ!”
ជាងឈើទ្រហោយំព្រោះគិតថាគាត់យឺតពេលសង្គ្រោះកូនគាត់ហើយ។ Geppetto បានយំនៅក្បែរក្មេងឈើPinocchio ដែល ដេកស្ងៀមមិនកម្រើក។
«ខ្ញុំគ្រាន់តែចង់បានកូនខ្ញុំរស់ឡើងវិញប៉ុណ្ណោះ!»គាត់បូងសួង។
បន្ទាប់មកនៅក្នុងពន្លឺមួយ ទេពអប្សរខៀវលេចឡើង។
នាងបាននិយាយថា៖
“ ភីណុចឈីយ៉ូអើយ! អ្នកជាក្មេងល្អដែលបានជួយសង្គ្រោះពុកអ្នក! អ្នកបានបង្ហាញថាអ្នកពិតជាក្លាហាននិងស្មោះត្រង់”
នាងបានគ្រវីក្បាល ដំបងរបស់នាងប្រទានពរថា ៖
“ ហើយឥឡូវនេះរង្វាន់មាន គឺអ្នកនឹងក្លាយជាក្មេងប្រុសពិតៗ”
ភីណូឆីយ៉ូ ភ្ញាក់ឡើងសន្សឹមៗក្រោយវេទមន្ត។គេឱនមកសម្លឹងមើលដៃនិងជើងទន់ៗរបស់ខ្លួនឯងដែលលែងជាឈើហើយ។
“ ពុក!” Pinocchio បានស្រែក អំណរ“ មើលណេហ! ខ្ញុំជាក្មេងប្រុសពិតៗ!”
“ មែនហើយ!” ជាងឈើចាស់Geppettoម្នាក់នេះស្រែក យំព្រោះរំភើបណាស់។
ហើយតមក ពុកនិងកូនបានរស់នៅជាមួយគ្នាដោយក្តីសប្បាយរីករាយដូចជាគ្រួសារដទៃដែរ។