Your cart is currently empty!
រឿង Goldilocks ហ្គោលឌីឡក់ និងខ្លាឃ្មុំទាំងបី
កាលពីព្រេងនាយមានក្មេងស្រីម្នាក់ ឈ្មោះ Goldilocks ហ្គោលឌីឡក់ រស់នៅក្នុងផ្ទះមួយក្បែរជាយព្រៃ។ នាងមានសក់រួញអង្កាញ់ពណ៌មានរវៃរវាសេពាសពេញខ្នងនិងស្មា របស់នាង។
នៅព្រឹកមួយ Goldilocks ចេញទៅដើរលេងដូចសព្វមួយដងក្នុងភូមិ។ មិនយូរទេ នាងបានជួបបក្សីដ៏ស្រស់ស្អាតមួយក្បាលហើយក៏សម្រេចថាដើរតាមបក្សីនោះចូលទៅក្នុងព្រៃ។ វាជាកន្លែងដែលម្តាយរបស់នាង តែងតែហាមប្រាម។ គាត់ធ្លាប់បាននិយាយជាច្រើនដងថា ក្មេងៗមិនត្រូវទៅក្នុងព្រៃនោះឡើយ ប៉ុន្តែ Goldilocks បានភ្លេចបណ្តាំម្តាយសូន្យទៅហើយ នាងតែពីបន្តតាមសត្វស្លាបមិនគិតពីរឿងផ្សេងនោះទេ។
នាងចូលទៅកាន់តែជ្រៅឡើងៗ ប៉ុន្តែតើបក្សីក៏បាត់ដាន។ តើសត្វស្លាបដ៏ស្អាតនោះពេលនេះនៅឯណា? Goldilocks ចាប់ផ្តើមរត់ហត់គឃូសរកមើលជុំវិញ។
ទីបំផុត ដល់ពេលដែលនាងដឹងថា នាងវង្វេងផ្លូវហើយ។ មិនដឹងទៅភូមិវិញតាមណានោះទេ។ ឃ្លានផង ភ័យផង។ មេឃជិតយប់ទៅហើយ។
«ម៉ែអើយ ម៉ែ!»
នាងរត់ផងស្រែកយំភ័យផង។
ប៉ុន្តែផ្ទះមួយបានបង្ហាញខ្លួនឡើង។ នៅមិនឆ្ងាយប៉ុន្មានពីកន្លែងនាងទេ។ Goldilocks គិតថា
« ខ្ញុំឆ្ងល់ថា អ្នកណាទៅដែលនឹងមករស់នៅទីនោះ? ក្នុងព្រៃជ្រៅបែបនេះ»
នាងឡើងទៅគោះទ្វារផ្ទះ។
គ្មានចម្លើយ។ នាងគោះម្តងទៀត។ នៅតែគ្មានចម្លើយ។ Goldilocks គោះជាលើកទីបីហើយទ្វារបានបើក។ ប៉ុន្តែគ្មាននរណាម្នាក់នៅពីក្រោយទ្វារទេ។
ក្មេងស្រីនិយាយថា៖
“ អញ្ចឹងទ្វារបានបើករួចហើយ! ដូច្នេះ គ្មានអ្នកណាព្រម ខ្ញុំក៏អាចចូលទៅបានដែរ”
Goldilocks មានអារម្មណ៍ស្រង់ក្លិនដ៏អស្ចារ្យមួយដែលមិនយូរប៉ុន្មាននាងក៏ដឹងពីប្រភព។គឺ នៅលើតុមានចាន បី។ក្រពះនាងរង្គើ កូរគ្រូកៗ នាងដឹងថាខ្លួនឯង ឃ្លានខ្លាំងប៉ុណ្ណា។
ទោះយ៉ាងណាអ្វីដែល Goldilocks មិនដឹង គឺថាមានសត្វខ្លាឃ្មុំបីក្បាលរស់នៅក្នុងផ្ទះនេះ។ តាមពិតទៅនៅព្រឹកនោះ ខ្លាឃ្មុំទាំងបីបានត្រៀមហូបអាហាររ របស់ពួកគេដែរមុនចាកចេញទៅដើរលេង ប៉ុន្តែធញ្ញជាតិក្តៅពេក ដូច្នេះពួកគេបានសម្រេចចិត្តដើរមួយរយៈខ្លីសិន។ ពួកគេនិយាយគ្នា ថា“ ដល់ពេលយើងត្រលប់មកផ្ទះវិញអង្ករសំរូបរបស់យើងនឹងល្អឥតខ្ចោះសម្រាប់ហូបហើយ” ។
ដោយសម្លឹងមើលចាន អង្ករសំរូបឈ្ងុយ ឈ្ងប់ Goldilocks បានគិតថា« ខ្ញុំប្រាកដថា វាមានម្ចាស់ ជាអ្នកណាដែលរស់នៅទីនេះ! គេនឹងមិនថាអ្វីទេប្រសិនបើខ្ញុំញ៉ាំតែមួយចាន» ។
នាងអង្គុយនៅកៅអីទីមួយហើយលេបទឹកមាត់។
“ អា!” នាងក៏ភ្លាត់មាត់ថា“ ក្តៅពេកណាស់” ។
នាងបានផ្លាស់ទៅក្បែរចានបន្ទាប់ហើយប៉ះ។
“ អា!” នាងស្រែក“ ត្រជាក់ពេក” ។
ពេលនេះនាងបានផ្លាស់មកអង្គុយក្បែរចានទីបីហើយប៉ះ ។
“ ត្រឹមត្រូវហើយ!ល្មមហើយ”
ចុងក្រោយនាងតូចបានត្រដុសក្បាលពោះ ឆ្អែតរបស់ខ្លួន ហើយរកកន្លែងអង្គុយដែលស្រួលជាងទីនេះ។
នាងបានទៅបន្ទប់ទទួលភ្ញៀវទីដែលឃើញមានកៅអីបីត្រូវបានដាក់ជាជួរ។ កៅអីធំមួយ កៅអីមធ្យមនិងកៅអីតូចមួយ។
Goldilocks បាននិយាយថា៖
«ខ្ញុំប្រាកដថា មានម្ចាស់! អ្នកណាដែលរស់នៅទីនេះនឹងមិនថាអីទេប្រសិនបើខ្ញុំអង្គុយលើកៅអីតែមួយ» ។
ថាចប់នាងអង្គុយលើកៅអីធំជាងគេនោះប៉ុន្តែហាក់ពិបាកពេក។
Goldilocks បាននិយាយថា“ កៅអីបន្ទាប់មើលទៅល្អជាង” ។ នាងបានផ្លាស់ទៅកៅអី មធ្យមនោះភ្លាមប៉ុន្តែវាទន់ពេក។
ក្មេងស្រីបាននិយាយទៀតថា៖
“ កៅអីតូចតេម្តងទៅ! មើលទៅល្អជាង” ។
នាងរំកឹលមកអង្គុយលើកៅអីតូចហើយឃើញថាត្រូវចិត្ត ប៉ុន្តែនៅពេលដែល Goldilocks ផ្អៀងទៅក្រោយបន្តិច កៅអីបានបាក់ជាបំណែក ៗ នាងបានដួលភ្លាមៗនៅលើឥដ្ឋ។
“អូទេ!” Goldilocks ស្រែកយំ។ មានកន្លែងណាដែលនាងអាចគេងលក់បានយប់នេះ?
ក្មេងស្រីបានរំពៃចុះឡើងចុងក្រោយក៏ក្រឡេកទៅឃើញកាំជណ្តើរមួយ។ វាហាក់ជាកន្លែងដែលសម្រាប់ឡើងមកពីបន្ទប់ក្រោមដី។
នាងដើរចុះទៅយឺតៗ។
នៅបន្ទប់នោះ មានគ្រែបីត្រូវបានតម្រៀបជាជួរ-គ្រែធំមួយ គ្រែទំហំមធ្យមមួយនិងគ្រែតូចមួយ។
នាងនិយាយដោយអំណរថា៖
“ ខ្ញុំប្រាកដថា មានម្ចាស់! អ្នកណាដែលរស់នៅទីនេះនឹងមិនថាទេ ប្រសិនបើខ្ញុំគេងមួយភ្លែត” ។ នាងដេកនៅលើគ្រែធំប៉ុន្តែមិនស្រណុក ក៏ប្តូរមកដេកនៅលើគ្រែដែលមានទំហំមធ្យមប៉ុន្តែវាទន់ពេក។ ក្មេងស្រីនេះ បានដូរមកដេកនៅលើគ្រែតូចដែលឃើញថាល្មមឥតទាស់ ប៉ុន្តែ នៅពេលដែលក្បាលរបស់នាងប៉ះនឹងខ្នើយនោះ នាងគេងលក់យ៉ាងលឿននិងស្លុងស្លុប។
ពេលនោះហើយនាងមិនបានដឹងថា សត្វខ្លាឃ្មុំទាំងបីបានមកដល់ផ្ទះ ។
ឃើញផ្ទះកាលណា ម្តាយខ្លាឃ្មុំបាននិយាយឡើងព្រោះឆ្ងល់៖
“ តើអ្នកទាំងពីរបានចំហរទ្វារយើងចោល?”
ប៉ាប៉ាខ្លាឃ្មុំនិយាយថា“ មិនមែនខ្ញុំទេ” ។
ខ្លាឃ្មុំតូចនិយាយថា“ មិនមែនខ្ញុំទេ” ។
ដោយប្រុងប្រយត្នយឺត ៗ ខ្លាឃ្មុំទាំងបីបានបោះជំហានទៅខាងក្នុង ហើយពិនិត្យមើលជុំវិញ។
“ ចម្លែក!” ប៉ាប៉ានិយាយពេលឃើញស្លាបព្រារបស់គាត់នៅក្នុងចានរបស់គាត់។ “ មាននរណាម្នាក់ ញ៉ាំបបរសម្រូបរបស់ខ្ញុំ!”
“ ពិតជាចម្លែកបំផុត!” ម៉ាម៉ាខ្លាឃ្មុំភ្លាត់មាត់ពេលគាត់ក៏ឃើញស្លាបព្រារបស់នាងនៅក្នុងចានរបស់ខ្លួនដែរ។
“អូយ មានគេ ញ៉ាំបបររបស់ខ្ញុំអស់រលីង!”
កូនខ្លាឃ្មុំតូចនិយាយ។
ខ្លាឃ្មុំទាំងបីមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ដោយស្មារតីយកចិត្តទុកដាក់ពួកគេបានឈានជើងចូលបន្ទប់ទទួលភ្ញៀវ។
“មាននរណាម្នាក់បានមកសាករញ៉េរញ៉ៃដោយអង្គុយលើកៅអីខ្ញុំ” ប៉ាប៉ាខ្លាឃ្មុំបន្លឺ។
ឃើញហើយម៉ាក់របស់ខ្លាឃ្មុំបាននិយាយម្តងថា៖
“ ខ្ញុំដឹង! នរណាម្នាក់ក៏បានមកអង្គុយលើកៅអីខ្ញុំដែរ ព្រោះខ្ញុំអាចឃើញខ្នើយត្រូវបានរុញចុះ” ។
ខ្លាឃ្មុំតូចនត្អូញ៖
«គេមិនគួរអង្គុយលើរបស់ខ្ញុំទេ វាបាក់ខូចអស់!”
ខ្លាឃ្មុំទាំងបីរឹតតែភ្ញាក់ផ្អើលថែមទៀតពេល ពួកគេចុះជណ្តើរទៅបន្ទប់ក្រោមដី។
ប៉ាប៉ាខ្លាឃ្មុំដែលអាចឃើញភួយរបស់គាត់ត្រូវបានរើបន្លឺថា៖
« មាននរណាម្នាក់មកដេកលើគ្រែខ្ញុំ” ។
ម៉ាក់ខ្លាឃ្មុំឃើញថាភួយរបស់នាងត្រូវបានរើឡើងដែរត្អូញថា៖
“ មាននរណាមកដេកលើគ្រែខ្ញុំដែរហ្នឹង?” ។
ខ្លាឃ្មុំតូចនិយាយថា៖
“ គឺនរណាម្នាក់នោះកំពុងតែដេកលក់លើគ្រែខ្ញុំ! មើលទៅ ! នាងនៅទីនោះ!”
Goldilocks បានភ្ញាក់ឡើងក្រោយឮសំឡេងពួកគេ។ នាងញីភ្នែកឃើញ ខ្លាឃ្មុំបីក្បាលកំពុមើលមករកនាង ទាំងខឹងនិងឆ្ងល់។
“ អូ!”
Goldilocks ភ្ញាក់ផ្អើលទាំងលោតចេញពីគ្រែយ៉ាងរហ័សតាមដែលនាងអាចធ្វើបាន។ នាងបានចុះពីកាំជណ្តើរហើយរត់ចេញមកក្រៅទ្វារខាងមុខ។
កូនខ្លាឃ្មុំតូចបានប្រដេញតាមនាងដោយដង្ហោយថា៖
«ចាំសិនៗ!»
Goldilocks ឈប់។ នាងងាកមករកសត្វខ្លាឃ្មុំតូច ។ សត្វនោះបាននិយាយឡើងថា៖
“ ប្រាប់ខ្ញុំមក ហេតុអ្វីបានជាអ្នកចូលមកក្នុងផ្ទះរបស់យើង?”
Goldilocks បាននិយាយថា« ខ្ញុំមិនមានចេតនាទេ» ។
“ ហើយហេតុអ្វីបានជាអ្នកញ៉ាំអាហារ របស់ខ្ញុំ?” ខ្លាឃ្មុំតូចសួរទៀត។
Goldilocks បាននិយាយដដែលថា“អចេតនាទេ” ។
“ ហើយហេតុអ្វីបានជាធ្វើឱ្យបាក់កៅអីខ្ញុំហើយមកដេកលើគ្រែខ្ញុំទៀត?” ខ្លាឃ្មុំតូចសួរមិនឈប់។
Goldilocks បាននិយាយដដែលថា“ខ្ញុំមិនបានមានចេតនាទេ!»
កូនខ្លាឃ្មុំនៅអេះអុញញិក្បាលមិនដឹងសួរអ្វីបន្ត។ ដូច្នេះ Goldilocks បាននិយាយឡើងថា៖
“ ខ្ញុំគិតថា ខ្ញុំមិនអាចរកផ្លូវវិលទៅផ្ទះវិញនៅយប់នេះទេ ខ្ញុំអាចនៅរង់ចាំថ្ងៃរះឡើងនៅខាងក្រៅទ្វាររបស់អ្នកបានទេ?” ។
ម៉ាពេលនោះម្តាយខ្លាឃ្មុំចេញមកដល់ហើយក៏និយាយថា៖
«ក្មួយស្រីអាចសម្រាកក្នុងផ្ទះនេះបានហើយអាចរកអាហារបន្ថែមទៀតប្រសិននៅឃ្លាន!»
Goldilocks ត្រេកអរជាខ្លាំងនាងលើកដៃសំពះហើយនិយាយថា៖
“ ខ្ញុំសុំទោសចំពោះរឿងកៅអីដែលបាក់ !តែខ្ញុំចេះជួសជុលប្រសិនបើអ្នកមានកាវបិទ” ។
“ ពិតណាស់យើងមានកាវបិទ!” ប៉ាប៉ាខ្លាឃ្មុំឆ្លើយ គាត់បន្ថែមថា “ ដូច្នេះសម្រាកបានជាមួយពួកយើង!»
“ ខ្ញុំសប្បាយចិត្តណាស់!” Goldilocks បាននិយាយ។
ម៉ាក់ខ្លាឃ្មុំឮហើយកាលណា គាត់ក៏និយាយបន្ថែមថា“ ចូលមកចុះក្មេងជាទីស្រឡាញ់”
«ចូលមកៗចូលមក!”» ខ្លាឃ្មុំតូចលោតឡើងដោយស្នាមញញឹម។ គេពិតជាត្រូវការមិត្ត។ ពួកគេបានសម្រាកពេញមួយយប់នៅក្នុងផ្ទះរបស់ខ្លាឃ្មុំ។